28 C
Phnom Penh

ភាព​​​តាន​​​តឹង​​​តាម​​​ព្រំដែន​​​កម្ពុជា -ឡាវ​​​​​​ផ្ទុះ​​​ឡើង​​​ម្តង​​​ទៀត​​​ ប៉ុន្តែ​បានធូរស្បើយ​វិញ​ក្នុងរយៈ​ពេល​​​ដ៏​​​ខ្លី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហានឡាវរាប់សិបនាក់បានចាប់ផ្តើមសាងសង់ប៉ុស្តិ៍មួយនៅក្នុងតំបន់មានជម្លោះតាមបណ្តោយព្រំដែនកាលពីម្សិលមិញ ដោយបំពាននឹងកិច្ចព្រមព្រៀងដែលទើបតែធ្វើឡើងមួយថ្ងៃមុននោះ រវាងភាគីឡាវ និងភាគីកម្ពុជាដើម្បីដកកងទ័ពចេញរហូតដល់ក្រោយចូលឆ្នាំខ្មែរ។

ទោះជាយ៉ាងណា មេបញ្ជាការយោធាខេត្តស្ទឹងត្រែងបានលើកឡើងថា ទាហានឡាវបានដកថយទៅវិញនៅពេលរសៀល ដោយលោកបានពន្យល់ថា ការវិលត្រឡប់មកមានភាពតានតឹងឡើងវិញក្នុងរយៈពេលខ្លីនេះគឺដោយសារតែការទំនាក់ទំនងគ្នាមិនបានច្បាស់លាស់នៅខាងភាគីម្ខាងទៀត។

WP-LastImage-52-800x533ភាពតានតឹងបានចាប់ផ្តើមកើតឡើងកាលពីចុងសប្តាហ៍ ដោយសារកងកម្លាំងរបស់ប្រទេសឡាវបានព្យាយាមរារាំងការសាងសង់ប៉ុស្តិ៍ព្រំដែនដ៏តូចមួយធ្វើអំពីឈើនៅក្នុងតំបន់មិនទាន់មានការវាស់វែងដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នាពីមុនមកថា នឹងមិនសាងសង់អ្វីឡើយ រង់ចាំគណៈកម្មាធិការព្រំដែនចម្រុះដោះស្រាយបញ្ហាព្រំដែនរួចសិន។ ទាហានឡាវប្រហែល៤០នាក់បានឈរជើងនៅតំបន់នេះដល់ថ្ងៃអង្គារ។

ក្តីព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងបានរលាយបាត់ទៅវិញនៅថ្ងៃពុធ ក្រោយពេលមន្ត្រីមកពីភាគីទាំងសងខាងបានព្រមព្រៀងដកទ័ពចេញ រហូតដល់ពេលចរចាគ្នាក្រោយចូលឆ្នាំ។

ប៉ុន្តែកាលពីព្រឹកម្សិលមិញ ទាហានឡាវជាង៣០នាក់បានត្រឡប់មកតំបន់នេះម្តងទៀត ហើយបានចាប់ផ្តើមសាងសង់ប៉ុស្តិ៍តាមព្រំដែន នេះបើយោងតាមលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត។

លោកបានមានប្រសាសន៍ថា “នៅម៉ោងប្រហែល១០ព្រឹក ទាហានឡាវជាង៣០នាក់បានមកដល់តំបន់ព្រំដែននៅត្រង់កន្លែងដដែល ដែលពួកគេធ្លាប់បានរារាំងពលរដ្ឋខ្មែរ ដោយមានដឹកមកជាមួយនូវឥដ្ឋ ឈើ និងសម្ភារផ្សេងៗទៀត”។

លោកបានបន្ថែមថា “យើងអត់ដឹងទេថាតើហេតុអ្វីបានជាពួកគេត្រឡប់មកវិញ។ ពួកគេប្រហែលជាមិនទាន់បានសម្របសម្រួលគ្នានៅឡើយទេ”។ការសាងសង់ប៉ុស្តិ៍យោធាឡាវនៅកន្លែងដដែលនេះកាលពីឆ្នាំមុនបានធ្វើឲ្យភាគីខាងកម្ពុជាផ្ទុះកំហឹង។ អាជ្ញាធរឡាវបានព្រមានប្រើអំពើហិង្សាប្រសិនបើពួកគេត្រូវបានហាមឃាត់មិនឲ្យសាងសង់ប៉ុស្តិ៍យោធានេះ ជាហេតុធ្វើឲ្យកម្ពុជាបញ្ជូនទាហានមកតំបន់នេះតែម្តង។

ជម្លោះថ្មីបំផុតនេះដែលកើតឡើងនៅក្នុងតំបន់ព្រៃចម្ងាយប្រហែល៧គីឡូម៉ែត្រពីច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលនោះ ត្រូវបានចាត់ទុកថា ជាការតបតមកវិញ។

លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការយោធាខេត្តស្ទឹងត្រែងបានលើកឡើងកាលពីម្សិលមិញថា សកម្មភាពថ្មីបំផុតរបស់ទាហានឡាវនេះកើតឡើងដោយសារតែការមិនបានទាក់ទងគ្នាឲ្យបានច្បាស់លាស់ជាមួយថ្នាក់លើរបស់ពួកគេ។

លោកមានប្រសាសន៍ថា “ឥឡូវនេះ យើងបានចរចារួចរាល់ហើយហើយពួកគេបានព្រមព្រៀងដកថយទៅវិញ”។ លោកបន្ថែមថា “សូមកុំបារម្ភនឹងគ្មានអីកើតឡើទេ”៕ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស