35 C
Phnom Penh

មហា​​​​​​​​​​​​សង្ក្រាន្ត​​​​​​​​​​​​ព្យាករ​​​ថា ចូល​​​​​​ឆ្នាំ​​​ថ្មី​​​​​​ខាង​​​​​​​​​មុខ​​​​​​​​​​​​​​នឹង​​​​​​​​​​​​​​​​​នាំ​​​​​​មក​​​​​​​​​នូវ​​​​​​​​​​​​​​​​​​​​​លាភ​​​សំណាង​​​​​​ ឬ​​​មាន​​​​​​​​​​​​​​​​​​​​​គ្រោះ​​​​​​​​​​​​មហន្តរាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជាអាចនឹងមានសង្គ្រាមកើតឡើង មានគ្រោះទឹកជំនន់ និងគ្រោះទុរ្ភិក្ស បើមិនដូច្នោះទេ ដំណាំចេកនឹងទទួលបានទិន្នផលល្អខ្លាំង ហើយមានភាពសុខដុមរមនាផ្នែកនយោបាយ។ រាសីពីរដែលខុសគ្នាស្រឡះនេះត្រូវបានព្យាករសម្រាប់ប្រទេសកម្ពុជា  នៅក្នុងមហាសង្ក្រាន្តប្រចាំឆ្នាំដែលក្នុងមួយឆ្នាំៗត្រូវបានប្រមូលចងក្រងដោយក្រសួងធម្មការ និងសាសនា។

មហាសង្ក្រាន្តដែលក្រសួងបានបោះពុម្ពផ្សាយជាលើកដំបូងនៅឆ្នាំ១៩៩៨នេះមានព័ត៌មានជាច្រើនដែលត្រូវបានប្រមូលចងក្រងតាមរយៈការតាមដានចលនារបស់តារា និងភពដោយប្រើតម្រាបុរាណ។

cam-photo-front_-channa-800x533ឆ្នាំនេះមហាសង្ក្រាន្តព្យាករយ៉ាងច្បាស់ថានឹងមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ អាចនឹងផ្ទុះសង្គ្រាម និងបាត់បង់ទិន្នផលស្រូវពាក់កណ្ដាលនៅទូទាំងប្រទេសដោយសារសត្វល្អិតចង្រៃដែលស្រេកឃ្លាន។

លោកហោរា អុឹម បូរិន ដែលជាអ្នកនិពន្ធមហាសង្ក្រាន្តមានប្រសាសន៍ថា ការព្យាករឃើញថាអាចនឹងមានសង្គ្រាម ប៉ុន្តែលោកព្យាករមិនដឹងថាវានឹងចាប់ផ្ដើមនៅពេលណាឡើយ។

លោក អុឹម បូរិន ដែលក៏ជាប្រធានផ្នែកស្រាវជ្រាវនៅគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិមានប្រសាសន៍ថា “ខ្ញុំមិនដឹងទេ វាមិនច្បាស់លាស់ទេ”។

ទោះជាយ៉ាងណា វាមិនសុទ្ធតែមានស្ថានភាពអាក្រក់ទេ ពីព្រោះមហាសង្ក្រាន្តក៏មានការរៀបរាប់អំពីទេពធីតា កិមិរា ទេវី ដែលនឹងយាងចុះមកប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ វេលាម៉ោង៣និង១២នាទីរំលងអធ្រាត្រ ដោយនាំមកជាមួយនូវក្ដីសង្ឃឹមថានឹងសម្បូរចេក និងការចរចានយោបាយដោយសន្តិវិធី។

យោងតាមមហាសង្ក្រាន្ត ទេពធីតាអង្គនេះនឹងបង្ហាញខ្លួនកាន់ “ព្រះខ័ន្ធ” នៅដៃខាងស្ដាំ ហើយពិននៅដៃខាងឆ្វេង ខណៈអង្គុយលើខ្នងក្របី មហាសង្ក្រាន្តនិយាយថា ព្រះខ័ន្ធគឺជាអាវុធសម្រាប់ការពារខ្លួនដែលត្រូវប្រើនៅកន្លែងជិតៗ ចំណែកឯពិនតំណាងឱ្យចិត្តសាស្ត្រ  និងការទាញទឡ្ហីករណ៍អំពីទស្សនៈនានា។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីយាងត្រឡប់ពីប្រទេសចិនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ្កាលពីម្សិលមិញនៅមុនចូលឆ្នាំខ្មែរ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ព្រះមហាក្សត្រ នរោត្តម សីហមុនី ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីយាងត្រឡប់ពីប្រទេសចិនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ្កាលពីម្សិលមិញនៅមុនចូលឆ្នាំខ្មែរ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ដូច្នេះវាព្យាករថា ការចរចានយោបាយនៅកម្ពុជា នឹងធ្វើឡើងដោយសន្តិវិធីនៅឆ្នាំក្រោយ ហើយនឹងមានការប៉ះទង្គិចពាក្យសម្ដីច្រើនជាងការប៉ះទង្គិចដោយដាវ។ មហាសង្ក្រាន្តបង្ហាញថា “យើងអាចនិយាយបានថា វាជាសង្គ្រាមពាក្យសម្ដីជាជាងការប្រើប្រាស់អាវុធ”។

លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្មមានប្រសាសន៍ថា យោងតាមការព្យាករទាំងនេះ ទេពធីតាអង្គនេះចូលចិត្តសោយផ្លែចេក មានន័យថាដំណាំនេះនឹងទទួលបានទិន្នផលល្អ។ ទោះជាយ៉ាងណា លោកពិតជាបានបញ្ជាក់ថា លោកមិនជឿទាំងស្រុងទេលើភាពពិតត្រឹមត្រូវនៃការអះអាងរបស់មហាសង្ក្រាន្តនេះ។លោកបានថ្លែងថា “ពាក់ព័ន្ធការព្យាករនេះយើងមិនទាន់ចាត់ទុកថាវាជារឿងពិតនៅឡើយទេ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកគ្មានអ្វីត្រូវនិយាយទេទាក់ទិនការព្យាករទាំងនេះ ហើយថា សៀវភៅនេះគ្រាន់តែជាជំនឿរបស់ហោរាម្នាក់ប៉ុណ្ណោះ។

លោកលើកឡើងទៀតថា “វាជាសិទ្ធិរបស់គាត់។ គាត់បានព្យាករដោយផ្អែកលើតម្រាបុរាណ។ ខ្ញុំជឿលើអ្វីដែលត្រឹមត្រូវ ប៉ុន្តែអ្វីដែលមិនត្រឹមត្រូវ ខ្ញុំមិនជឿទេ”។

នៅពេលសួរអំពីគ្រោះទឹកជំនន់ដែលអាចកើតមាន លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ទោះបីជាវាជាការព្យាកររបស់ហោរាម្នាក់ក្ដី  ក៏លោកមិនអាចច្រានចោលលទ្ធភាពដែលអាចមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានដែរ។

លោកមានប្រសាសន៍ទៀតថា “ខ្ញុំមិនជឿទេ ប៉ុន្តែខ្ញុំក៏មិនច្រានចោលការព្យាករនេះដែរ”៕សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស