27 C
Phnom Penh

ដោយ​​​សារ​​​តែ​​​ទេពធីតា​​​ឆ្នាំ​​​ថ​​​្មី​​​សោយផ្លែ​​​​​​ចេក ​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​ចេក​​​ឡើង​​​​​​ថ្លៃ​​​ខ្ពស់​​​ខ្លាំង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​ថ្មី​​​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុណ្យចូលឆ្នាំខ្មែរអាចនាំឲ្យមានប្រាក់ចំណេញយ៉ាងច្រើនសម្រាប់អ្នកលក់ចេកដែលទេពធីតាឆ្នាំនេះជ្រើសរើសជាភត្តាហារ ប៉ុន្តែ អ្នកលក់ដូរមួយចំនួនបានលើកឡើងថា ការលក់ដូររបស់ខ្លួននៅមិនទាន់ដាច់ខ្លាំងនៅឡើយទេ។

ទេពធីតា កិមិរា ទេវី ដែលនឹងយាងមកគ្រងតំណែងក្នុងឆ្នាំថ្មី សោយចេកជាភត្តាហារសម្រាប់ឆ្នាំ២០១៧នេះ ហេតុដូច្នេះគេព្យាករថា ចេកនឹងលក់ដាច់ខ្លាំងហើយឡើងថ្លៃខ្ពស់ នេះបើយោងតាមលោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម។

គ្រឿងតុបតែងលម្អសម្រាប់អបអរសាទរឆ្នាំថ្មីដាក់លក់នៅផ្សារមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈប្រទេសកម្ពុជាត្រៀមអបអរសាទរស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា ចាប់ពីថ្ងៃស្អែកទៅ។ ស៊ីវ ចាន់ណា/ឌឺ ខេមបូឌា ដេលី
គ្រឿងតុបតែងលម្អសម្រាប់អបអរសាទរឆ្នាំថ្មីដាក់លក់នៅផ្សារមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈប្រទេសកម្ពុជាត្រៀមអបអរសាទរស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា ចាប់ពីថ្ងៃស្អែកទៅ។ ស៊ីវ ចាន់ណា/ឌឺ ខេមបូឌា ដេលី

លោកបានមានប្រសាសន៍ថា “តម្លៃអាស្រ័យលើតម្រូវការទីផ្សារ ហើយដោយមានជំនឿថា ទេពធីតា កិមិរា ទេវី សោយចេកនោះ តម្លៃចេកអាចនឹងឡើងថ្លៃខ្ពស់”។

លោកហោរា អឹុម បូរិន ជាអ្នកនិពន្ធមហាសង្ក្រាន្ត ដែលទស្សន៍ទាយចំណង់ចំណូលចិត្តប្រចាំឆ្នាំរបស់ទេពធីតាក្នុងឆ្នាំកន្លងៗមក បាននិយាយល្អអំពីទិន្នផល និងនយោបាយ។

អ្នកលក់ចេកមួយចំនួននៅតាមបណ្តោយផ្លូវលេខ១៥៤ ក្នុងនោះរួមមានលោក សេង សារី អាយុ៣៥ឆ្នាំ ជាដើម បានដំឡើងថ្លៃសម្រាប់វិធីបុណ្យចូលឆ្នាំថ្មីនេះ ពីតម្លៃប្រហែល២.០០០រៀលក្នុងថ្ងៃធម្មតារហូតដល់ចន្លោះពី៤.០០០រៀល ដល់៥.០០០រៀលសម្រាប់ចេកមួយស្និត។

លោក ឡោ រស្មី មិនដឹងអំពីចំនួនចេកជាក់លាក់ដែលលក់បានអំឡុងត្រីមាសដំបូងនៃឆ្នាំនេះឡើយ ប៉ុន្តែ ថា លោកគិតថា ដំណាំចេកនេះនឹងមានចំនួនច្រើនជាងឆ្នាំមុន ដោយសារហោរាទស្សន៍ទាយថា ទេពធីតាសោយចេកនៅក្នុងឆ្នាំថ្មីនេះ។

អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា កាលពីឆ្នាំមុនកម្ពុជាប្រមូលផលចេកបានជាង៩៨.០០០តោន។

ពេលធ្វើដំណើរទៅដល់ផ្លូវលេខ១៥៤ពីខេត្តកណ្តាលកាលពីម្សិលមិញ លោក រស់ សុភ័គ អាយុ៤២ឆ្នាំ និងគ្រួសាររបស់លោកបានចាប់ផ្តើមយកចង្កាក់ដោតស្លឹកចេកភ្ជាប់នឹងដើមចេកធ្វើបាយសីលក់សម្រាប់សែនទទួលទេពធីតាក្នុងឆ្នាំថ្មីនេះ។

ផ្លែចេកជាច្រើនដាក់លក់នៅផ្សារមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈប្រទេសកម្ពុជាត្រៀមអបអរសាទរស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា ចាប់ពីថ្ងៃស្អែកទៅ។ ស៊ីវ ចាន់ណា/ឌឺ ខេមបូឌា ដេលី
ផ្លែចេកជាច្រើនដាក់លក់នៅផ្សារមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈប្រទេសកម្ពុជាត្រៀមអបអរសាទរស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា ចាប់ពីថ្ងៃស្អែកទៅ។ ស៊ីវ ចាន់ណា/ឌឺ ខេមបូឌា ដេលី

លោក រស់ សុភ័គ បានធ្វើបាយសីប្រហែល១០០សម្រាប់លក់ចន្លោះពី៥.០០០រៀលទៅ៦.០០០រៀលក្នុង១បាយសី។ ប្រសិនបើគាត់លក់បាយសីមិនអស់ទាំង១០០នេះមុនចូលឆ្នាំទេ គាត់នឹងចាប់ផ្តើមឆ្នាំថ្មីដោយមានប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ។

គាត់បាននិយាយថា “កាលពីឆ្នាំមុនខ្ញុំលក់បានច្រើនជាងឆ្នាំនេះ ហើយដោយសារតែជាថ្ងៃដំបូងរបស់ខ្ញុំ អ៊ីចឹងខ្ញុំមិនទាន់ដឹងច្បាស់ទេថា លក់ដាច់ឬមិនដាច់នោះ”។

អ្នកលក់ដូរម្នាក់ទៀតតាមបណ្តោយផ្លូវដដែលនេះ ឈ្មោះ សារី បានលើកឡើងថា គាត់លក់បានចេកត្រឹមតែ៨០ស្និតប៉ុណ្ណោះ បើគិតត្រឹមរសៀលម្សិលមិញ។

គាត់បាននិយាយថា “មិនទាន់ចំណេញនៅឡើយទេ ទាល់តែលក់ដាច់អស់បានចំណេញ ហើយសម្រាប់ពីរបីថ្ងៃកន្លងមកនេះ មិនទាន់បានប្រាក់ចំណេញទេ”។

ទោះបីជាការលក់ដូរមិនទាន់ដាច់ខ្លាំងក៏ដោយ ក៏អ្នកលក់ដូរនៅតែមានអារម្មណ៍សប្បាយនឹងឆ្នាំថ្មីនេះដដែលកាលពីម្សិលមិញ ដោយនាំគ្នានិយាយលេងអំពីការលក់ចេកណាំវ៉ាខ្ចីរបស់ខ្លួន ដែលនឹងទំនៅមុនឆ្នាំថ្មីចូលមកដល់នៅចុងសប្តាហ៍។

ខណៈអ្នកលក់នៅក្បែរនាំគ្នាសើចពេលផ្លែចេកនៅពាសពេញនៅឡើយនោះ លោក  សារី បាននិយាយថា “ទេវតាសោយតែចេកខ្ចីទេ” ៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស