27 C
Phnom Penh

រាជធានីភ្នំពេញ​​ប្រារព្ធ​សង្ក្រាន្ត​​វត្តភ្នំ​​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងរាជធានីភ្នំពេញត្រូវបានលុបលើដោយអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាប ដែលទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក។

ប៉ុន្តែនៅក្នុងឆ្នាំនេះ រាជធានីសង្ឃឹមថា នឹងទទួលបានការចាប់អារម្មណ៍ខ្លះៗមកវិញ បន្ទាប់ពីសាលារាជធានីបានសម្រេចពង្រីកពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួននៅវត្តភ្នំ ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំរកា ជាការរៀបចំមួយសម្រាប់អ្នកដែលមិនធ្វើដំណើរទៅតាមបណ្ដាខេត្ត។

សង្ក្រាន្តប្រារព្ធធ្វើឡើងនៅវត្តភ្នំនេះ ដែលបើកឲ្យមនុស្សគ្រប់រូបចូលរួមដោយសេរីនោះ មានមហិច្ឆតាចង់បានជោគជ័យដូចអង្គរសង្ក្រាន្តនៅសៀមរាបដែរ។

អ្នកលក់វត្ថុអនុស្សាវរីយ៍ម្នាក់ស្វាគមន៍អ្នកទិញនៅស្តង់មួយបង្កើតឡើងក្នុងបរិវេណវត្តភ្នំ សម្រាប់សង្គ្រានធ្វើឡើងក្នុងរាជធានីភ្នំពេញ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកលក់វត្ថុអនុស្សាវរីយ៍ម្នាក់ស្វាគមន៍អ្នកទិញនៅស្តង់មួយបង្កើតឡើងក្នុងបរិវេណវត្តភ្នំ សម្រាប់សង្គ្រានធ្វើឡើងក្នុងរាជធានីភ្នំពេញ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលាាជធានីបានលើកឡើងថា “យើងចង់បង្កើតព្រឹត្តិការណ៍សប្បាយៗសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលមិនចាកចេញពីក្រុងទៅស្រុកកំណើតរបស់ខ្លួន ឬរមណីយដ្ឋានផ្សេងៗនៅតាមបណ្ដាខេត្ត”។

អ្នកនាំពាក្យរូបនេះមិនដឹងថាតើព្រឹត្តិការណ៍នេះចំណាយថវិកាអស់ប៉ុន្មានទេ ដោយសារតែវារៀបចំឡើងបន្ទាន់ពេក។

សង្ក្រាន្តវត្តភ្នំនេះចាប់ផ្ដើមប្រារព្ធនៅម៉ោង៤រសៀលម្សិលមិញ ដោយមានការប្រគំតន្ត្រី ការលែងល្បែងប្រពៃណីខ្មែរ និងការដាក់តាំងបង្ហាញផលិតផលហត្ថកម្មក្នុងស្រុកជាដើម។

នៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃសុក្រនេះ ព្រះសង្ឃនិមន្តមកសូត្រមន្តប្រោះព្រំនៅលើកំពូលវត្តភ្នំ ដោយមានការបាញ់កាំជ្រូចអបអរសាទររយៈពេល១០នាទី ដើម្បីទទួលទេពធីតាឆ្នាំថ្មីព្រះនាម កិមិរា ទេវី។

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមយ៉ាងច្រើនពេលចាប់ផ្ដើមបើកកាលពីម្សិលមិញ។

ទក បញ្ញា អាយុ២៣ឆ្នាំ ដែលជានិស្សិតនៅសាលកវិទ្យាល័យជាតិគ្រប់គ្រងចំណាយពេលចូលឆ្នាំខ្មែរនៅក្នុងរាជធានីភ្នំពេញ ហើយបានផ្ញើសារហៅមិត្តភក្ដិមកដើរលេងជាមួយពេលដើរនៅក្នុងបរិវេណវត្តភ្នំ។

និស្សិតរូបនេះនិយាយថា “បើគ្មានសកម្មភាពបែបនេះទេ គ្មានកន្លែងណាត្រូវទៅឡើយ ព្រោះម្នាក់ៗចេញក្រៅក្រុងអស់ហើយ”។

WP-LastImage-25-800x533ពេលជនបរទេសនិងពលរដ្ឋក្នុងស្រុកដើរឆ្លងកាត់ ពេលខ្លួនកំពុងឈរលក់ចេក ស្វាយ និងបង្អែមខ្មែរ ក្មេងស្រីម្នាក់ឈ្មោះ លូ ចំរើន អាយុ១៧ឆ្នាំ បានពន្យល់ជាភាសាអង់គ្លេស ឬភាសាខ្មែរអំពីគ្រឿងផ្សំ និងសារៈសំខាន់នៃបង្អែមបាយដំណើបខ្ចប់ស្លឹកចេក។

នាងបាននិយាយថា “យើងធ្វើដូច្នេះ…ដើម្បីឱ្យប្រជាពលរដ្ឋ មិនមែនគ្រាន់តែក្នុងស្រុកទេ ប៉ុន្តែថែមទាំងអន្តរជាតិផងដែរ បានយល់បានដឹងអំពីវប្បធម៌របស់យើងតាមរយៈអាហារទាំងនេះ”។

លូ ចំរើន មិនយល់ទាស់អីទេក្នុងការស្ម័គ្រចិត្តធ្វើការអំឡុងបុណ្យចូលឆ្នាំខ្មែរនេះ ព្រោះនាងបានធ្វើការក្បែរបុគ្គលដែលនាងចង់អបអរសាទរឆ្នាំថ្មីជាមួយនោះគឺម្ដាយរបស់នាង គឺលោកស្រី ប្រាក់ ស៊ុនរី មន្ត្រីនៅក្រសួងវប្បធម៌។

នាងនិយាយថា “ខ្ញុំបាននៅក្បែរគាត់ពេលធ្វើការ”។ នាងនិយាយបន្តទៀតថា “វាហាក់បីដូចជាការជួបជុំគ្រួសារអ៊ីចឹង”៕ ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស