34 C
Phnom Penh

នគរបាល​​​ឃាត​​​់​​​ខ្លួន​​​មនុស្ស​​​បួននាក់​​​អំឡុង​​​ការ​​​ឆ្មក់ចូល​​​ផ្ទះ​​​មួយ​​​សង្ស័យ​​​រកស៊ី​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុ​​​ងខេត្ត​​​រតនគិរី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាលម្នាក់បាននិយាយថា នគរបាលខេត្តរតនគិរីបានឆ្មក់ចូលផ្ទះឈ្មួញម្នាក់ដែលសង្ស័យថារកស៊ីឈើខុសច្បាប់កាលពីព្រឹកម្សិលមិញ ដោយចាប់ខ្លួនមនុស្សបួននាក់និងរឹបអូសឈើប្រណីតបានមួយចំនួនធំ ព្រមទាំងរថយន្តបីគ្រឿងដែលតាមការអះអាងថា ត្រូវគេប្រើដើម្បីដឹកឈើទាំងនេះ។

លោក ហួត បូរី អធិការនគរបាលក្រុងបានលុងបានមានប្រសាសន៍ថា ការឆ្មក់ចូលក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលមូលដ្ឋានឃើញរថយន្តដឹកឈើចេញចូលផ្ទះនេះក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមក។

លោកថ្លែងថា “យើងបានចាប់ខ្លួនមនុស្សបួននាក់អំឡុងការឆ្មក់ចូលនេះ”។ លោកបានបន្ថែមថា លោកមិនទាន់ដឹងថា តើម្ចាស់ផ្ទះនេះស្ថិតក្នុងចំណោមអ្នកទាំងបួនដែលឃាត់ខ្លួនខណៈពេលកំពុងត្រូវសាកសួរនៅប៉ុស្តិ៍នគរបាលក្នុងមូលដ្ឋានឬយ៉ាងណាឡើយ។

លោក ហួត បូរី បានមានប្រសាសន៍ថា ទាំងប្រភេទឈើ និងចំនួនឈើ ដែលត្រូវបានអារជាបន្ទះក្តារខ្លីៗនេះ បច្ចុប្បន្ននេះគេមិនទាន់ដឹងនៅឡេើយទេ ខណៈក្រុមមន្ត្រីមកពីរដ្ឋបាលព្រៃឈើកំពុងរាប់ចំនួន និងធ្វើការវាស់វែងនៅឡើយ ប៉ុន្តែលោកជឿថា ឈើនេះជាប្រភេទឈើប្រណីត។

លោកបានបន្ថែមថា “រថយន្តឡិចស៊ីសមួយគ្រឿង រថយន្តវ៉ែនមួយគ្រឿង និងរថយន្តតូយ៉ូតា តាកូម៉ាមួយបាំងកន្លះមួយគ្រឿងទៀត ក៏ត្រូវបានរឹបអូសអំឡុងការឆ្មក់ចូលនោះដែរ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស