Latest
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចូលជួបរឿងលិខិតចុះបញ្ជីច្បាប់ដើម
ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន ៥រូបចូលជួបបន្ទាប់ពីបានដាក់សំណើកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីសុំឲ្យរដ្ឋមន្ត្រីក្រសួងមួយនេះជួយផ្ដល់លិខិតចុះបញ្ជីច្បាប់ដើមរបស់គណបក្ស។
ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន បានដាក់លិខិតជាថ្មីទៀតនេះដោយស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនឲ្យចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងលិខិតចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន ៥រូបចូលជួបតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកញ្ញា នេះ នៅសាលប្រជុំ «ខេត្តស្ទឹងត្រែង» នៃអគារទីស្ដីការក្រសួងមហាផ្ទៃ។
ការសម្រេចអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចូលជួបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានបដិសេធសំណើសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមួយនេះនៅមុនការបោះឆ្នោត កាលពីខែកក្កដា និងកាលពីដើមខែសីហា កន្លងទៅ...