38 C
Phnom Penh

ក្រុមតន្ត្រី​​​ជន​​​ពិការ​​​នឹង​​​ទទួល​​​បាន​​​ឧបករណ៍តន្ត្រី​​​​​​ថ្មី​​​ ប៉ុន្តែ​​​បារម្ភពី​​​ទី​​​កន្លែង​​​ដែល​​​កំណត់​​​ឱ្យ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសង្គមកិច្ចបានទិញឧបករណ៍តន្ត្រី និងឧបករណ៍សំឡេងតម្លៃ១៥០.០០០ដុល្លារសម្រាប់ក្រុមមន្ត្រីជនពិការក្នុងរាជធានីភ្នំពេញដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យមកប្រគំនៅកន្លែងដែលបានកំណត់ឱ្យប៉ុន្តែ ពួកគេភាគច្រើនបារម្ភថា កន្លែងដែលបានកំណត់នេះនឹងធ្វើឲ្យការរកចំណូលរបស់ពួកគេមានកម្រិត។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា ក្រសួងបានធ្វើពិធីមួយកាលពីម្សិលមិញដើម្បីប្រគល់ឧបករណ៍តន្ត្រីដល់ក្រុមតន្ត្រីចំនួន៥រួមមានហ្គីតា ស្គរ អ័ក និងឧបករណ៍សំឡេងជាដើម ប៉ុន្តែក្រុមតន្ត្រីទាំងនេះមិនទាន់ទទួលបាននៅឡើយទេរហូតដល់ថ្ងៃសុក្រ ទើបទទួលបាន។

WP-LastImage-41-800x533កាលពីដើមឆ្នាំនេះសាលារាជធានីបានហាមជនពិការចំនួន១៩៤នាក់់មិនឲ្យប្រគំតន្ត្រីនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដោយបែងចែកពួកគេជា៥ក្រុម ហើយអនុញ្ញាតឲ្យប្រគំក្នុងកន្លែងតែ៣ប៉ុណ្ណោះ គឺនៅវត្តភ្នំ ទីលានប្រជាធិបតេយ្យ និងសួនមុខវត្តបទុម។

បន្ទាប់ពីមានបម្រាម ក្រុមតន្ត្រីទាំងនេះមិនព្រមមកប្រគំនៅតាមកន្លែងដែលបានកំណត់នោះឡើយ។

លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ថា ដើម្បីបំពេញចិត្តពួកគេ ក្រសួងមានគម្រោងថតជាវីដេអូឃ្លីបអំពីការប្រគំរបស់ពួកគេមួយដងក្នុងមួយសប្តាហ៍បង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបង្កើតកន្លែងពិសេសសម្រាប់ពួកគេប្រគំនៅរាល់ចុងសប្តាហ៍។

លោក ទូច សារ៉ាត់ តន្ត្រីករជនពិការដែលមានអាយុ៣០ឆ្នាំបាននិយាយថា ក្រុមរបស់លោកនឹងត្រូវហាត់ជាមួយឧបករណ៍ទំនើបមុនពេលត្រឡប់មកប្រគំវិញ ហើយលោកនៅតែគ្មានជំនឿថា ក្រុមរបស់ខ្លួននឹងអាចរកចំណូលបានច្រើនឡើយ។

លោកបានថ្លែងថា “ប្រសិនបើយើងមិនអាចរកប្រាក់ដើម្បី ផ្គត់ផ្គង់ក្រុមរបស់យើងបានទេនោះ យើងនឹងរកដំណោះស្រាយថ្មី ប៉ុន្តែ ខ្ញុំមិនដឹងថា ដំណោះស្រាយនោះយ៉ាងណាឡើយ”។

សម្រាប់ឆ្នាំទី១នៃកម្មវិធីនេះ លោកនាយករដ្ឋមន្ត្រីនឹងផ្តល់ប្រាក់ចំនួន១លានរៀល (ប្រហែល ២៥០ដុល្លារ) ក្នុង១ខែៗដល់ក្រុមតន្ត្រីទាំង៥ដើម្បីឧបត្ថម្ភតន្ត្រីករ។

បន្ថែមពីលើនេះ ក្រសួងក៏នឹងស្វែងរកអ្នកសហការឧបត្ថម្ភដូចជាក្រុមហ៊ុនទូរស័ព្ទចល័តជាដើម។

លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ថា “យើងចង់ឃើញពួកគេប្រគំតន្ត្រីដោយមានអ្នកឧបត្ថម្ភដូចជាការប្រគំតន្ត្រីធម្មតាទៀតអ៊ីចឹងដែរ។ យើងមិនចង់ឃើញពួកគេប្រគំរបៀបជាអ្នកសុំទានអ៊ីចឹងទេ ប៉ុន្តែ យើងចង់ឃើញពួកគេប្រគំដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន”។

លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ថា តន្ត្រីករទាំងអស់ក៏អាចប្រើប្រាស់ឧបករណ៍ថ្មីទាំងនេះតាមវិធីរកកម្រៃ ដោយការជួលទៅឲ្យក្រុមតន្ត្រីផ្សេង ឬក៏ប្រគំក្នុងលក្ខណៈគេជួលផងដែរ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស