30 C
Phnom Penh

សិល្បការិនី​​​ម្នាក់​​​​ដែល​ត្រូវបាន​​​ហាម​​​ចំពោះ​​​ការ​​​ស្លៀក​​​ពាក់​​​សិចស៊ី ប្តេជ្ញាថានឹង​​​ស្លៀកពាក់​​​សមរម្យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិល្បការិនីខ្មែរអាយុ២៤ឆ្នាំម្នាក់ត្រូវបានហាមមិនឱ្យមានសកម្មភាពអ្វីទាំងអស់នៅក្នុងវិស័យសិល្បៈរយៈពេល១ឆ្នាំ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរកឃើញថានាងស្លៀកពាក់សិចស៊ីប្រាសចាកក្រមសីលធម៌។

កញ្ញា ដេនី ក្វាន់ ដែលសម្ដែងក្នុងខ្សែភាពយន្តជាច្រើនរឿង  និងបានអួតអាងថាមានអ្នកគាំទ្រតាមហ្វេសប៊ុកជាង៣០០.០០០នាក់នោះ បាននិយាយថា នាងទើបតែបានដឹងពីបម្រាមនេះតាមប្រព័ន្ធអុីនធឺណិត ហើយមានចម្ងល់ថាតើហេតុអ្វីបានជារូបនាងក្លាយជាគោលដៅ។

កញ្ញាបាននិយាយថា “នៅក្នុងប្រទេសកម្ពុជាមានតារាស៊ិចស៊ីច្រើនណាស់។ មួយចំនួនសិចស៊ីជាងខ្ញុំទៅទៀតនៅពេលថតរឿង ដោយបង្ហាញការឱបថើបនិងភាពស្រើបស្រាល”។

កញ្ញាបានបន្តថា “ខ្ញុំមិនចង់និយាយពីរឿងនេះទេ ពីព្រោះនៅពេលយើងនិយាយពីរឿងនេះ វាអាចប៉ះពាល់ដល់អ្នកដទៃ។ គ្រាន់តែដឹងថា ខ្ញុំទទួលយកសេចក្ដីសម្រេចរបស់ក្រសួង”។

WP-LastImage-44-800x533លោក ចំរើន វ៉ាន់ថា អគ្គនាយកក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងនេះមានប្រសាសន៍ថា កញ្ញា ដេនី ក្វាន់ ត្រូវបានហាមបន្ទាប់ពីត្រូវបានចោទថា បានធ្វើប្រាសចាក “ក្រមសីលធម៌” និង “ទំនៀមទម្លាប់” ជាតិ។

លោក ចំរើន វ៉ាន់ថា បន្តថា “មូលហេតុគឺថា ដោយសារកញ្ញាមិនគោរពតាមក្រមសីលធម៌នៃអ្នកសិល្បៈ។ បន្ថែមពីលើនេះ យើងបានកោះហៅម្ដងរួចមកហើយដើម្បីធ្វើការអប់រំ ហើយនាងបានសន្យាថា នឹងអនុវត្តតាមការណែនាំ ប៉ុន្តែនាងនៅតែធ្វើអ៊ីចឹងដដែល”។

កញ្ញា ដេនី ក្វាន់ ត្រូវបានកោះហៅឱ្យមកកាន់ក្រសួងវប្បធម៌កាលពីខែឧសភាឆ្នាំមុន ដែលលោករដ្ឋលេខាធិការ ”បានអប់រំនាងដូចជាកូនស្រី” ប៉ុន្តែកញ្ញាបាននិយាយថា កញ្ញាមានសិទ្ធិស្លៀកពាក់សិចស៊ី។

ចំណាត់ការនេះត្រូវបានគេជឿថា ជាលើកទី១ហើយដែលតារាសម្ដែងម្នាក់ប្រឈមនឹងវិធានការនៃក្រមសីលធម៌ឆ្នាំ២០១០ដែលចែងក្នុងភាពមិនច្បាស់លាស់ និងដែលមានគោលដៅលើកកម្ពស់ការអភិរក្ស ការថែរក្សាសិល្បៈវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ”  និងទប់ស្កាត់កុំឱ្យមានផលប៉ះពាល់អវិជ្ជមានមកលើសិល្បៈ និងទំនៀមទម្លាប់ប្រពៃណីជាតិ”។

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានរិះគន់សេចក្ដីសម្រេចនេះដោយផ្អែកលើមូលដ្ឋានក្រមសីលធម៌ និងច្បាប់។

លោកស្រីបានថ្លែងថា “ចំពោះខ្ញុំ ខ្ញុំគិតថា ក្រសួងមិនគួរធ្វើរឿងនេះចំពោះនាងឡើយ ព្រោះនាងមានសិទ្ធិ ខណៈមិនមានគោលនយោបាយ ឬច្បាប់ហាមឃាត់ការស្លៀកពាក់របស់មនុស្សនោះ”។ លោកស្រីបានបន្ថែមថា ក្រសួងបានរំលោភអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រី។

លោកស្រីបានបន្ថែមថា “កញ្ញាមិនមែនជាអ្នកទី១ទេ។ ប្រជាជនទាំងអស់ក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា…សុទ្ធតែស្លៀកពាក់បែបេនះ។ ហេតុអ្វីបានជាមានចំណាត់់ការតែទៅលើរូបកញ្ញាម្នាក់ ហើយបិទអាជីពរបស់នាងរយៈពេល១ឆ្នាំបែបនេះ?។

ចំពោះរឿងនេះកញ្ញា ដេនី ក្វាន់ និយាយថា កញ្ញានឹងស្លៀកពាក់ស្រដៀងគ្នានេះ ប៉ុន្តែមិនស្ថិតក្នុងរូបភាព “ស៊ិចស៊ីជ្រុលពេក” នោះទេពេលកញ្ញាត្រឡប់មកកាន់វិស័យសិល្បៈវិញ។

កញ្ញាបាននិយាយថា “ក្នុងរយៈពេល១ឆ្នាំនេះ ខ្ញុំនឹងឈប់ស្លៀកពាក់សិចស៊ី”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស