Latest
រដ្ឋមន្ត្រីព័ត៌មានថាវិស័យសារព័ត៌មានកម្ពុជាផ្ដោតសំខាន់លើគុណភាព ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាននៅកម្ពុជាផ្ដោតជាសំខាន់ទៅលើគុណភាពសារព័ត៌មាន ដែលសំដៅធ្វើយ៉ាងណាឱ្យមានគុណភាព ស៊ីជម្រៅ ពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈដល់អ្នកសារព័ត៌មានឱ្យកាន់តែរឹងមាំ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទើបឡើងកាន់តំណែងថ្មី លោក នេត្រ ភក្ត្រា លើកឡើងក្នុងជំនួបជាមួយលោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កម្ពុជានឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិរួមមួយសម្រាប់អ្នកសារព័ត៌មានទាំងអស់ ឱ្យអនុវត្តប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព ដើម្បីការពារដល់អ្នកសារព័ត៌មាន ពិសេសពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អថែមទៀត។
លោក នេត្រ...