26 C
Phnom Penh

កសិករ​ចិញ្ចឹម​ជ្រូកនៅ​ក្នុង​ស្រុក​ស្នើ​​​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​បរទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ុង ឫទ្ធី ឧកញ៉ាផ្នែកកសិឧស្សាហកម្មបានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីម្សិលមិញ ដើម្បីស្វែងរកជំនួយសម្រាប់កសិករចិញ្ចឹមជ្រូកដែលត្អូញត្អែរថា ពួកគាត់ពិបាកប្រកួតប្រជែងនឹងជ្រូកតម្លៃថោកដែលនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ។

លោក ម៉ុង ឫទ្ធី ស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលជាក្រុមហ៊ុនកសិឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា បានជម្រាបប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មថា ជ្រូកលើសតម្រូវការធ្វើឱ្យកសិករចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជាខាតបង់យ៉ាងច្រើន ដោយធ្វើឱ្យអ្នកមួយចំនួនស្ទើរតែបិទរបរចិញ្ចឹមជ្រូកទៅហើយ។

លោកបានមានប្រសាសន៍ថា “ការជួបនោះនិយាយអំពីប្រជាពលរដ្ឋព្រួយបារម្ភអំពីជ្រូកនាំចូលច្រើនពេក។  អ្នកនាំចូលជ្រូកផ្គត់ផ្គង់ជ្រូកតម្លៃថោកដល់ទីផ្សារកម្ពុជា ហើយតម្លៃនេះធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកនៅក្នុងស្រុក”។

លោក មាស សុទ្ធ វ័យ៦៣ឆ្នាំ ដែលជាកសិករចិញ្ចឹមជ្រូកនៅខេត្តកណ្ដាលនិយាយថា គាត់ស្ទើរតែបោះបង់ការចិញ្ចឹមជ្រូកទៅហើយ បន្ទាប់ពីខាតអស់ជិត២០.០០០ដុល្លារក្នុងរយៈពេលប៉ុន្មានខែមកនេះ។ កាលពីមុនកសិករកម្ពុជានិយាយថា ជ្រូកបរទេសលក់ថោកជាងជ្រូកនៅក្នុងស្រុកយ៉ាងតិច៣០ភាគរយក្នុងមួយគីឡូក្រាម។

ដោយជំរុញឱ្យក្រសួងកសិកម្មទប់ស្កាត់ការនាំចូលជ្រូក ហើយជួយបញ្ចុះតម្លៃចំណីជ្រូក លោក មាស សុទ្ធ លើកឡើងថា “តម្លៃជ្រូករបស់យើងមិនអាចប្រកួតប្រជែងជាមួយជ្រូកវៀតណាម និងថៃបានទេ។ ពេលនេះខ្ញុំមិនចិញ្ចឹមច្រើនទេ”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស