Latest
គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា ៩០៨លានដុល្លារជួយសម្រាលបំណុលកសិកររយៈពេល៣ឆ្នាំ
គណៈរដ្ឋមន្ត្រីថៃ អនុម័តរួចហើយនូវកញ្ចប់ថវិកា ៣៣ពាន់លានបាត ឬស្មើ ៩០៨លានដុល្លារ ដើម្បីជួយសម្រាលបំណុលរបស់កសិករក្នុងរយៈពេល ៣ឆ្នាំ។
អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Julapun Amornvivat បានបញ្ជាក់បែបនេះកាលពីថ្ងៃទី២៦ ខែកញ្ញា ថា ការព្យួរបំណុលរបស់កសិករដែលរដ្ឋាភិបាលជួយសម្រាល ធ្វើឡើងរយៈពេល ៣ឆ្នាំ ហើយមួយឆ្នាំរដ្ឋាភិបាលអាចចំណាយថវិការបស់រដ្ឋប្រមាណជា ៣០២លាន ៨សែនដុល្លារ។
លោកអនុរដ្ឋមន្ត្រី Julapun ឱ្យដឹងទៀតថា រយៈពេល ៣ឆ្នាំនេះ រដ្ឋាភិបាលត្រូវជួយសម្រាលទុក្ខលំបាករបស់កសិករ ដែលក្នុងនោះជួយបង់ទាំងការប្រាក់...