Latest
ភាពយន្តចិនដែលលាតត្រដាងអំពើជួញដូរមនុស្ស ១សែនករណីនៅកម្ពុជា កំពុងបង្អាក់ទេសចរមិនឱ្យចូលទៅលេងកម្ពុជា
ឧស្សាហកម្មភាពយន្តចិន កំពុងកើបលុយខ្ទង់ពាន់លានដុល្លារអាមេរិក នៅដើមខែសីហា ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការចាក់បញ្ចាំងរឿង No More Bets ដែលបានលាតត្រដាងពីការពិតនៃអំពើជួញដូរមនុស្សប្រមាណ ១សែនករណីនៅកម្ពុជា ប៉ុន្តែខ្សែភាពយន្តនេះបែរជាធ្វើឱ្យភ្ញៀវទេសចរចិន និងភ្ញៀវទេសចរតាមបណ្តាប្រទេសផ្សេងៗដែលបានទស្សនារួច បានបដិសេធដូចៗគ្នាអំពីភាពខ្លាចរអាក្នុងការទៅលេងប្រទេសកម្ពុជា។
ខ្សែភាពយន្តខ្នាតធំរបស់ចិន ឈ្មោះ «No More Bets» ដែលមានន័យថា «សូមបញ្ឈប់ការភ្នាល់បន្តទៀត» ត្រូវបានចាក់បញ្ចាំងជាផ្លូវការកាលពីដើមខែសីហា ឆ្នាំ២០២៣ ដែលអាចរកចំណូលបានពីការចាក់បញ្ចាំងនៅក្នុងប្រទេសចិន ប្រមាណ ៥០០លានដុល្លារអាមេរិក...