27 C
Phnom Penh

​​​ពីរនាក់​​​ត្រូវបាន​​​ចោទប្រកាន់​​​បណ្តោះអាសន្ន​​​ក្នុង​​​ករណី​​​គ្រឿងញៀន​​​៦០គីឡូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា បុរសពីរនាក់ត្រូវបានចោទប្រកាន់បណ្តោះអាសន្នកាលពីម្សិលមិញពីបទជួញដូរ និងរក្សាទុកគ្រឿងញៀន បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនអំឡុងការឆ្មក់ចាប់ក្នុងរាជធានីភ្នំពេញ និងខេត្តរតនគិរី ដែលក្នុងការឆ្មក់ចាប់នោះ នគរបាលដកហូតបានហេរ៉ូអីុន និងមេតំហ្វេតាមីនគ្រីស្តាល់ (ម៉ាទឹកកក) កញ្ចប់ទម្ងន់ជាង៦០គីឡូក្រាម។

លោក អិុន សុង មន្ត្រីនាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់នេះ ដែលត្រូវបានសាកសួរដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ហើយរំពឹងថា នឹងបង្ហាញខ្លួនក្នុងតុលាការម្តងទៀតនៅថ្ងៃនេះ ប្រឈមការជាប់ពន្ធនាការពី២០ឆ្នាំទៅមួយជីវិត និងពិន័យជាប្រាក់ចំនួន១០.០០០ដុល្លារទៅ២៥.០០០ដុល្លារ ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោស។

WP-LastImage-38-800x600លោក អិុន សុង បានមានប្រសាសន៍ថា ពួកគេត្រូវបានឃុំខ្លួនកាលពីម្សិលមិញនៅការិយាល័យនាយកដ្ឋានប្រឆាំងគ្រឿងញៀន។ ដំបូងនគរបាលលើកឡើងថា គ្រឿងញៀនខុសច្បាប់ទម្ងន់៥០គីឡូក្រាមត្រូវបានដកហូត។

លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំងនេះថា ឈ្មោះ លួង សុផា និង សីលា ឡូយ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅនាយកដ្ឋានប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ។ លោកបានថ្លែងថា បុរសទាំងពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ។

ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ ថា “ចំពោះករណីនេះ យើងសន្និដ្ឋានថា វាជាករណីនៃការរក្សាទុក ការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់” និងឧក្រិដ្ឋកម្មដែលមានការចាត់តាំង។

លោកបានមានប្រសាសន៍ថា ថ្នាំញៀនដែលដកហូតបានទាំងនេះរួមមានហេរ៉ូអីុន៤៧កញ្ចប់ មេតំហ្វេតាមីនគ្រីស្តាល់ដែលគេស្គាល់ថា ម៉ាទឹកកក ១២កញ្ចប់ និងមេតំហ្វេតា មីនគ្រាប់៤២កញ្ចប់ ត្រូវបាននាំចូលក្នុងប្រទេស កម្ពុជាពីតំបន់ត្រីកោណមាសដែលជាទីប្រសព្វ នៃប្រទេសបីគឺ ប្រទេសថៃ ប្រទេសឡាវ និងប្រទេសភូមា ជាចំណុចក្តៅសម្រាប់ការផលិតគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ថា នគរបាលកំពុងសហការជាមួយអាជ្ញាធរអន្តរជាតិតាមស្វែងរកជនសង្ស័យបន្ថែមទៀតដែលជាប់ពាក់ព័ន្ធជាមួយក្រុមជួញដូរគ្រឿងញៀនក្នុងប្រទេសដទៃទៀត។

លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ករណីនេះ “ជាប់ពាក់ព័ន្ធជាមួយអ្នករស់នៅក្នុងប្រទេសឡាវ និងប្រទេសថៃ”។

លោក ផែន ឌីណា ស្នងការរងនគរបាលខេត្តរតនគិរីបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា សីលា ឡូយ ត្រូវបានចាប់ខ្លួននៅសណ្ឋាគាររបស់ជននេះគឺសណ្ឋាគារ រតនសម្បត្តិស្ថិតក្នុងក្រុងបានលុង។

ជននេះត្រូវបានបង្ហាញអត្តសញ្ញាណថាជាឧកញ៉ា ជាងារផ្តល់ដល់អ្នកដែលបានបរិច្ចាគប្រាក់អប្បបរមា៥០០.០០០ដុល្លារ ជាតួលេខដែលពីមុនគឺ១០០.០០០ដុល្លារដល់រដ្ឋាភិបាល ប៉ុន្តែ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ លើកឡើងថា ឋានៈរបស់ជននេះមិនច្បាស់ទេ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស