29 C
Phnom Penh

តុលាការ​​កំណត់​​កាល​បរិច្ឆេទ​ជំនុំជម្រះ​ទោស​​​​មិត្ត​ប្រុស​​បុរស​វៀតណាម ដែល​ធ្វើ​ទារុណ​កម្ម​កុមារ​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការបានកំណត់ហើយនូវកាលបរិច្ឆេទជំនុំជម្រះទោសដំបូងសម្រាប់បុរសជនជាតិហូឡង់ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទល្មើសរួមមានលាក់ភ័ស្តុតាង បន្ទាប់ពីសកម្មភាពមិត្តប្រុសជនជាតិវៀតណាមរបស់ខ្លួនធ្វើទារុណកម្មក្មេងប្រុសម្នាក់បែកធ្លាយតាមរយៈវីដេអូឃ្លីបកាលពីឆ្នាំមុន។

ស្តេហ្វែន ស្ទ្រូអុីក (Stefan Struik) អាយុ៥៣ឆ្នាំដែលមានសញ្ជាតិកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីជួយមិត្តប្រុសរបស់ខ្លួនឈ្មោះ ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំឱ្យរត់ភៀសខ្លួនពីចម្ការកាកាវក្នុងខេត្តមណ្ឌលគិរី ទៅប្រទេសវៀតណាម ហើយក៏ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងហូជីមិញ។

វីដេអូដែលបានបែកធ្លាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅខែនោះបង្ហាញពីសកម្មភាព ង្វៀន ថាញ់ឌុង បានប្រើឧបករណ៍ឆក់ធ្វើទារុណកម្មកុមាររងគ្រោះអាយុ២ឆ្នាំដែលឪពុកម្ដាយរបស់ខ្លួនធ្វើការនៅចម្ការកាកាវខាងលើនេះ។

លោកស្រី ឡាយ លីចេង ក្រឡាបញ្ជីសាលាដំបូងខេត្តមានប្រសាសន៍កាលពីម្សិលមិញថា កាលបរិច្ឆេទចាប់ផ្ដើមសវនាការជំនុំជម្រះទោស ស្តេហ្វែន ស្ទ្រូអុីក ត្រូវបានកំណត់ធ្វើនៅថ្ងៃទី៦ ខែមិថុនា ហើយបច្ចុប្បន្នជនជាប់ចោទកំពុងជាប់ឃុំនៅពន្ធនាគារខេត្ត។

ស្តេហ្វែន ស្ទ្រូអុីក ប្រឈមការចោទប្រកាន់ពី”បទមិនប្ដឹងបរិហារការធ្វើបាបអនីតិជន” និង “បទលាក់បំបាំងតម្រុយ” ដែលត្រូវមានទោសជាប់ពន្ធនាគារសរុបចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស