28 C
Phnom Penh

បន្ទាប់ពីមាន​​​ការ​​​អនុគ្រោះ​​​​​​ពី​​​ចៅក្រម បុរស​​​កម្ពុជា​​​ម្នាក់​​​នៅ​​​តែ​​​ប្រឈម​​​ការ​​​និរទេស​​​ចេញពី​​​អាមេរិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសកម្ពុជាម្នាក់ដែលគេគ្រោងនិរទេសចេញពីសហរដ្ឋអាមេរិកក្នុងខែមីនា មុនពេលទទួលបានការផ្អាកបណ្តោះអាសន្ននោះ បន្តប្រឈមការនិរទេសមកកម្ពុជាវិញដដែល បើទោះជាក្រោយចៅក្រមម្នាក់បានសម្រេចផ្អាកការនិរទេសរូបគាត់ក៏ដោយ នេះបើតាមបងប្អូនស្រីរបស់គាត់បានលើកឡើងនៅសប្តាហ៍នេះ។

ចំរើន ផាន អាយុ៣៤ឆ្នាំ គឺជាបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ដែលនៅតែត្រូវឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍អាមេរិកដល់ពលរដ្ឋកម្ពុជាមួយក្រុមមានគ្នា៨នាក់មកពីរដ្ឋមីនេសូតា ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីខែសីហា។ បុរសទាំងពីរនាក់ដែលគេស្គាល់ថា ជា”Minnesota 8” បានក្លាយជាចំណុចនៃយុទ្ធនាការដោយក្រុមគ្រួសារ និងអ្នកតស៊ូមតិឱ្យបញ្ឈប់ការនិរទេសពួកគេ។

ប្រាំនាក់ក្នុងចំណោមពួកគេប្រាំបីនាក់ត្រូវបាននិរទេសមកកម្ពុជានៅឆ្នាំនេះ ចំណែកបុរសម្នាក់ទៀតត្រូវបានដោះលែងកាលពីខែកុម្ភៈដោយផ្អែកលើស្ថានភាពលំបាកក្នុងគ្រួសារ។

cam-photo-deportees-800x533អ្នកស្រី មន្ថា ជុំ បងប្អូនស្រីរបស់លោក ចំរើន ផាន បាននិយាយពីរដ្ឋមីនេសូតាថាកាលពីថ្ងៃទី១៧ ខែឧសភា ចៅក្រម “Kristin Olmanso” នៅតុលាការអន្តោប្រវេសន៍ Bloomington ក្នុងរដ្ឋមីនេសូតាបានផ្តល់ការអនុគ្រោះដល់លោក ចំរើន ផាន ពីការបញ្ជាឱ្យបណ្តេញគាត់ចេញដោយសារ “ស្ថានភាពលំបាកខ្លាំង” ដែលការនិរទេសរូបគាត់នឹងប៉ះពាល់ដល់ប្រពន្ធ កូនស្រី និងឪពុកម្តាយចាស់របស់គាត់ដែលជាពលរដ្ឋអាមេរិក។

ទោះយ៉ាងណា ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេច រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ខ្លួនមានគម្រោងប្តឹងទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រមរូបនេះ។

អ្នកស្រី មន្ថា ជុំ បាននិយាយថា “យើងមិនបានដឹង ឬមិនបានត្រៀមខ្លួនសម្រាប់អ្វីដែលរដ្ឋាភិបាលនឹងត្រូវធ្វើឡើយ”

អ្នកស្រីបានបន្តថា រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ខ្លួននឹងប្តឹងទាស់់សេចក្តីសម្រេចនេះទៅកាន់ស្ថាប័នអនុវត្តច្បាប់អន្តោប្រវេសន៍ BIA ដែលជំនំុជម្រះបណ្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចមួយចំនួនដែលសម្រេចដោយចៅក្រមអន្តោប្រវេសន៍។រដ្ឋាភិបាលមានពេល៣០ថ្ងៃចាប់ពីកាលបរិច្ឆេទនៃការចេញសេចក្តីសម្រេចក្នុងការប្តឹងឧទ្ធរណ៍។

អ្នកស្រី មន្ថា ជុំ បាននិយាយថា”ហេតុអ្វីបានជារដ្ឋាភិបាលនេះចេះតែចង់បំបែកឪពុកដ៏ល្អម្នាក់ពីកូនស្រីអាយុ៥ឆ្នាំ ចំពោះខ្ញុំគិតថា ខុសទាំងស្រុង។ ជាពិសេសបន្ទាប់ពីចៅក្រមឃើញថា នាងត្រូវការគាត់យ៉ាងខ្លាំង”។

ក្រសួងសន្តិសុខជាតិអាមេរិកដែលពិនិត្យមើលការនិរទេស មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេកាលពីល្ងាចម្សិលមិញ។

អ្នកស្រី មន្ថា ជុំ បាននិយាយថា លោក ចំរើន ផាន ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០០៩ និងបានអនុវត្តទោស៤០ថ្ងៃក្នុងចំណោមទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំបីបទបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់តម្លៃ១.៤៦០ដុល្លារ។ គាត់កើតក្នុងជំរំមួយក្នុងប្រទេសថៃ ហើយបានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសាររបស់គាត់ក្នុងឆ្នាំ១៩៨៤ ដែលមានអាយុទើប១ឆ្នាំ។

អ្នកស្រីបានបន្ថែមថា គាត់មិនដែលធ្វើដំណើរមកលេងប្រទេសកម្ពុជាទេ ហើយចេះខ្មែរខ្លះៗតែប៉ុណ្ណោះ។

ចាប់តាំងពីឆ្នាំ២០០២មក ពលរដ្ឋកម្ពុជា៥៦៦នាក់ត្រូវបាននិរទេសក្រោមកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ឆ្នាំ២០០២រវាងកម្ពុជា និងអាមេរិកដែលអនុញ្ញាតឱ្យនិរទេសពលរដ្ឋកម្ពុជាដែលមានលំនៅអចិន្ត្រៃយ៍ស្របច្បាប់នៅអាមេរិកបន្ទាប់ពីត្រូវបានកាត់ឱ្យជាប់ទោស និងកំពុងអនុវត្តទោសជាប់ពន្ធនាគារពីបទឧក្រិដ្ឋ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស