37 C
Phnom Penh

WP-LastImage-4

combo

Latest

រុស្ស៊ី​ចាប់ផ្ដើម​រលក​សង្គ្រាម​ថ្មី​មួយ​ទៀត​ដោយ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន នៅ​តំបន់​ភាគ​ឦសាន​គឺ​តំបន់ Kharkiv

សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​មហាអំណាច​រុស្ស៊ី បាន​ចូល​ដល់ ២​ឆ្នាំ​ជិត ៣​ខែ​ហើយ។ ក្នុង​ដំណាក់កាល​នេះ រុស្ស៊ី​ចាប់ផ្ដើម​រលក​សង្គ្រាម​ថ្មី​មួយ​ទៀត ដោយ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន នៅ​តំបន់​ខាង​ភាគ​ឦសាន គឺ​តំបន់ Kharkiv។ ចំពោះ​រលក​សង្គ្រាម​ថ្មី​ថែម​ទៀត​របស់​ទីក្រុង​មូស្គូ ជា​ការ​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​អ៊ុយក្រែន ឱ្យ​សម្រេច​ចិត្ត​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដែល​លោក​មាន​ផែនការ​ធ្វើ​ទស្សនកិច្ច​នៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប។ ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រកាស​ថា លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​លោក​នា​ពេលនេះ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រធានាធិបតី ហ្សេឡេនស្គី បាន​សម្រេច​ដូចនេះ ព្រោះ​លោក​ត្រូវ​ត្រួតពិនិត្យ​សភាពការណ៍​សង្គ្រាម​ដែល​កងទ័ព​រុស្ស៊ី...