Latest
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សច្ចាវាយបកទៅលើអ៊ីរ៉ង់វិញដើម្បីការពារខ្លួន ស្របពេលអាមេរិកនិងបស្ចិមប្រទេសឱ្យបន្តអត់ធ្មត់ក្ដី
នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល Benjamin Netanyahu សច្ចាថានឹងត្រូវតែវាយសងសឹកលើអ៊ីរ៉ង់ វិញ ដែលថាជាការវាយការពារខ្លួន។
លោក Netanyahu បានបញ្ជាក់ថា បើទោះក្រុមសម្ព័ន្ធមិត្តអ៊ីស្រាអែល មានទាំងសហរដ្ឋអាមេរិក និងក្រុមបស្ចិមប្រទេសមួយចំនួនបញ្ចុះបញ្ចូលឱ្យអ៊ីស្រាអែល បន្តអត់ធ្មត់ក៏ដោយ ក៏វាយបកវិញរបស់អ៊ីស្រាអែល ត្រូវតែធ្វើ ប៉ុន្តែមេដឹកនាំអ៊ីស្រាអែលរូបនេះមិនបានបញ្ជាក់ពេលវេលានៃការវាយបកវិញទៅលើប្រទេសអ៊ីរ៉ង់ នៅពេលណា ហើយវាយប្រហារដោយប្រើអាវុធអ្វីខ្លះនោះទេ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្ម G-7 ស្នើឱ្យអ៊ីស្រាអែល កុំវាយសងសឹកអ៊ីរ៉ង់ អី ពីព្រោះវានឹងនាំទៅរកសង្គ្រាមដ៏ធំធេងរវាងប្រទេសទាំងពីរ...