28 C
Phnom Penh

cam-photo-brad-adams-reuters

Latest

ក្រុមប្រឹក្សាធម្មនុញ្ញ​ថា​លោក ហ៊ុន សែន ជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​និង​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ

ក្រុមប្រឹក្សាធម្មនុញ្ញ​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​វៀតណាម​លើក​បន្តុប និង​កំពុង​ក្រាញ​អំណាច​ជា​នាយករដ្ឋមន្ត្រី​បន្ត​វង្ស​ត្រកូល លោក ហ៊ុន សែន គឺជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ និង​ជា​អ្នក​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ក្នុង​ឆ្នាំ​១៩៩៧ និង​ព្រឹត្តិការណ៍​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៣ រួម​ទាំង​សកម្មភាព​ជ្រុលនិយម​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ សុទ្ធតែ​រុញ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​មាត់ជ្រោះ​នៃ​សោកនាដកម្ម​សង្គម​ជាតិ​ទាំងអស់។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​រូប​នេះ​លើកឡើង​ថា ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ដោយ​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​បង្ក​ឱ្យ​មាន​ភាព​ភ័យខ្លាច ដោយ​ការ​បញ្ឆេះ​កំហឹង​វណ្ណៈ...