34 C
Phnom Penh

មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីយោធា​ចំនួន​៥រូប​ត្រូវបានចោទប្រកាន់ពីបទ​ដេញតាមរថយន្តដឹកឈើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីយោធាចំនួនប្រាំនាក់ត្រូវបានសាលាដំបូងខេត្តកំពង់ចាមចោទប្រកាន់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបាញ់កាំភ្លើងឡើងលើ ពេលដេញតាមរថយន្តដឹកឈើពេញមួយគ្រឿងហើយប្រមូលឈើទាំងនោះដាក់ក្នុងរថយន្តរបស់ខ្លួនកាលពីសប្តាហ៍មុន។

លោក ហេង សម្បត្តិ ស្នងការរងខេត្តនេះបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីចំនួន៦នាក់មកពីខេត្តត្បូងឃ្មុំត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីដេញតាមរថយន្តមួយគ្រឿងរហូតដល់ខេត្តកំពង់ចាម ប៉ុន្តែ មន្ត្រីកងរាជអាវុធហត្ថម្នាក់ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការកំណត់ថា មន្ត្រីរូបនេះ “មិនមានបំណងដេញតាមរថយន្តនេះ”ទេ។

កាលពីសប្តាហ៍មុន លោក ហេង សម្បត្តិ បានលើកឡើងថា មន្ត្រីទាំងនេះប្រឈមការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ ឬពីបទសមគំនិតបន្ទាប់ពីរកឃើញឈើលេខ១ចំនួន១៨បន្ទះ និងកាំភ្លើងអាកា៤៧ពីរដើមនៅក្នុងរថយន្តរបស់ពួកគេ។

សេចក្តីរាយការណ៍អំពីហេតុការណ៍បាញ់ឡើងលើកាលពីថ្ងៃពុធ បានធ្វើឱ្យស្នងការខេត្តចេញបទបញ្ជាឱ្យចាប់ខ្លួនពួកគេ។មន្ត្រីទាំង៥រូបនេះ ម្នាក់មកពីនគរបាល ម្នាក់មកពីកងរាជអាវុធហត្ថ និង៣នាក់ទៀតមកពីកងយោធពលខេមរភូមិន្ទ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត នេះបើយោងតាមការលើកឡើងបន្ថែមរបស់លោក ហេង សម្បត្តិ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស