34 C
Phnom Penh

មន្ត្រី​​​នគរបាល​​​ជាង​​​៥០នាក់​​​​ត្រូវបាន​​​បណ្តេញ​​​ចេញ​​​ពី​​​តួនាទី​​​ ដោយ​សារ​បោះបង់​​​ចោល​​​ការងារ​​​​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសារាចរណែនាំដែលបានចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា មន្ត្រីនគរបាលជាង៥០នាក់ដែលរងការចោទប្រកាន់ថាបានបោះបង់ចោលការងាររបស់ខ្លួននោះ ត្រូវបានបណ្ដេញចេញនៅខែនេះ ប៉ុន្តែប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់ពួកគេមិនទាន់កាត់ទេ រហូតដល់ខែសីហា។

សារាចរណែនាំចុះកាលបរិច្ឆេទថ្ងៃទី១៥ ខែមិថុនា ឱ្យដឹងថា មន្ត្រី៥៤នាក់មកពីនាយកដ្ឋានផ្សេងគ្នា រួមមានរាជធានីភ្នំពេញ និងខេត្ត១២ផ្សេងទៀត ត្រូវបានដកចេញពីតួនាទីរបស់ខ្លួនចំពោះការបោះបង់ចោលការងាររបស់ខ្លួន។

សារាចរដដែលនេះមិនបានពន្យល់ពីមូលហេតុនៃការបញ្ចប់តួនាទី ឬក៏ពន្យល់ថាតើហេតុអ្វីបានជាបន្តទុកប្រាក់ខែរបស់ពួកគេរហូតដល់ខែសីហានោះឡើយ។ ទាំងក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក អុីវ គឹមស៊ាន ស្នងការរងនគរបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា លោកបានដឹងពីការបណ្ដេញចេញនេះពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ លោកបានបន្ថែមថា ភាគច្រើននៃមន្ត្រីដែលត្រូវបានបណ្ដេញចេញក្នុងនាយកដ្ឋានរបស់លោក ឈរជើងនៅតាមព្រំដែន។

ក្នុងពេលកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតការចោទប្រកាន់លើមន្ត្រីមួយចំនួនថា បានបើកយកប្រាក់ខែ”មន្ត្រីខ្មោច” ដែលបានបន្ថែមឈ្មោះទៅក្នុងបញ្ជីបើកប្រាក់ខែ ដាក់ហោប៉ៅខ្លួនឯង។ គេមិនដឹងថាតើការបណ្តេញចេញណាខ្លះក្នុងចំណោមការបណ្តេញចេញកាលពីពេលថ្មីៗទាក់ទងការស៊ើបអង្កេតនេះ ឬយ៉ាងណានោះឡើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស