Latest
លោក ហ៊ុន សែន បដិសេធថាបក្សប្រជាជនមិននៅពីក្រោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ
មេដឹកនាំក្រាញអំណាចនៅកម្ពុជា លោក ហ៊ុន សែន បដិសេធថាគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលរបស់លោក គ្មានអ្វីជាប់ពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។
លោក ហ៊ុន សែន លើកឡើងក្នុងពិធីដាក់សម្ពោធស្ពានអាកាសឫស្សីកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះថា កម្ពុជាមានច្បាប់ទម្លាប់ ហើយគណបក្សប្រជាជនកម្ពុជាគឺជាគូប្រកួតមួយគ្មានចំណងទាក់ទងអ្វីជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញជាដាច់ខាត។
បុរសខ្លាំងរូបនេះអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំ និងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា មិនអាចទៅត្រួតត្រាលើស្ថាប័នធម្មនុញ្ញដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបានឡើយ។
លោក...