41.3 C
Phnom Penh

ធនាគារ​​​ពិភពលោកប្រកាស​​​​​​​​​តែងតាំង​​​លោក​​​ស្រី Ellen Goldstein ជាប្រធាន​​​ថ្មី​​​របស់​​​ខ្លួន​​​ប្រចាំ​​​តំបន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភពលោកបានតែងតាំងប្រធានថ្មីប្រចាំប្រទេសកម្ពុជា ភូមា និងឡាវ នេះបើតាមការលើកឡើងរបស់ធនាគារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ។

សេចក្តីថ្លែងការណ៍ដដែលនេះបន្តថាលោកស្រី Ellen Goldstein ជាមន្ត្រីជើងចាស់បម្រើការងារនៅធនាគារនេះអស់រយៈពេល៣០ឆ្នាំ ហើយពីមុនជាប្រធានប្រចាំបាល់កង់ខាងលិច (West Balkans) និងកាលពីពេលថ្មីៗនេះជាប្រធានប្រចាំ ប្រទេស បង់ក្លាដែស និងនេបា៉ាល់នោះ នឹងមានមូលដ្ឋាននៅក្រៅក្រុងរ៉ង់ហ្គូន”ដោយឆ្លុះបញ្ចាំងឱ្យឃើញពីភាពជាដៃគូស៊ីជម្រៅជាមួយប្រទេសមីយ៉ាន់ម៉ា”។

សេចក្តីថ្លែងការណ៍នេះបន្តថា ធនាគារពិភពលោកកំពុងគាំទ្រគម្រោងសកម្មចំនួន៤៣ក្នុងប្រទេសទាំង៣នេះសរុបជាទឹកប្រាក់ជាង២,៧ពាន់លានដុល្លារគិតត្រឹមខែមុន។ សេចក្តីថ្លែងការណ៍ដដែលនេះបន្ថែមថា ក្នុងទឹកប្រាក់២,០៨ពាន់លានដុល្លារសម្រាប់នៅប្រទេសភូមា ៤៣៧លានដុល្លារសម្រាប់ប្រទេសឡាវ និង២៤៣លានដុល្លារសម្រាប់នៅប្រទេសកម្ពុជា។

លោកស្រី Goldstein បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំមានកិត្តិយសណាស់ដោយត្រូវបានតែងតាំងដើម្បីតំណាងឱ្យធនាគារពិភពលោកក្នុងប្រទេសភូមា កម្ពុជា និងឡាវ ហើយលោកស្រីទន្ទឹងស្វែងយល់ពីប្រវត្តិសាស្ត្រ និងមាគា៌អភិវឌ្ឍន៍របស់ប្រទេសទាំងនេះ”។

លោកស្រីបន្តថា “កាលពីពេលថ្មីៗ ប្រទេស ទាំងបីនេះមានកំណើនសេដ្ឋកិច្ចឆាប់រហ័សក្នុងតំបន់អាស៊ីបូព៌ា។តាមរយៈយុទ្ធសាស្ត្រនៃភាពជាដៃគូរបស់យើងក្នុងប្រទេសនីមួយៗ ធនាគារពិភពលោកនឹងបន្តគាំទ្រកំណើនប្រកបដោយបរិយាប័នដែលផ្តល់អត្ថប្រយោជន៍ដល់ជនក្រីក្រ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស