38 C
Phnom Penh

គេ​​​រំពឹង​​​​​ថា​​​ក្រោយ​​​ទឹក​​​ជំនន់​​​ នឹង​​​មាន​​​ការខ្វះទឹក​​​​​​ និងគ្រោះរាំងស្ងួត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បន្ទាប់ពីអាកាសធាតុមិនអំណោយផលរយៈពេលជាច្រើនថ្ងៃដែលបណ្តាលឲ្យមន្ត្រីចេញសេចក្តីព្រមានពីស្ថានភាពគ្រាអាសន្នក្នុងខេត្តលើសពីប្រាំ ហើយមានការខិតខំប្រឹងប្រែងជម្លៀសប្រជាពលរដ្ឋរស់នៅតាមបណ្តោយឆ្នេរ និងតំបន់ភាគខាងជើង ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ឥឡូវនេះត្រូវប្រុងប្រយ័ត្នចំពោះទឹកដែលហក់ឡើងពីផ្នែកខាងក្រោម។

លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ផ្នែកនៃទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តកំពង់ចាមគឺទឹកហក់ឡើងយ៉ាងឆាប់រហ័ស។ការហូរយ៉ាងខ្លាំងនេះបានធ្វើឲ្យបុរសអាយុ៦០ឆ្នាំម្នាក់នៅក្នុងខេត្តក្រចេះលង់ទឹកស្លាប់កាលពីថ្ងៃសៅរ៍។

ស្ពានតាម៉ុករងការខូចខាតដោយសារទឹកជំនន់ដ៏ខ្លាំងហូរបុកនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងពេលថ្មីៗ។ ហ្វេសប៊ុក
ស្ពានតាម៉ុករងការខូចខាតដោយសារទឹកជំនន់ដ៏ខ្លាំងហូរបុកនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងពេលថ្មីៗ។ ហ្វេសប៊ុក

លោក កែវ វី បានមានប្រសាសន៍ថា នៅកន្លែងផ្សេងទៀត កម្រិតទឹកក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តស្ទឹងត្រែងបានស្រកប្រហែល១០សង់ទីម៉ែត្រកាលពីម្សិលមិញ។

លោកបានថ្លែងថា “ទឹកជំនន់ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ឥឡូវនេះវាស្រកចុះហើយ ហើយ ទឹកបានហូរធ្លាក់ទៅស្ទឹងសែន។

ទន្ទឹមនឹងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីព្រមានពីការខ្វះទឹកសម្រាប់ខេត្តចំនួន៦ដែលរំពឹងថា នឹងបន្តរហូតដល់ថ្ងៃទី៩ខែសីហា។

លោក កែវ វី បានមានប្រសាសន៍ថា “គណៈកម្មាធិការជាតិបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់វាលទំនាបដូចជា “រាជធានីភ្នំពេញ ខេត្តកំពត តាកែវ កំពង់ស្ពឺ កណ្តាល និងខេត្តកែប” ឲ្យរក្សាទឹកទុកសម្រាប់ ប្រើប្រាស់ក្នុងការបង្កបង្កើនផល ព្រោះវាមិនមានទឹកភ្លៀងទៀតទេក្នុងរយៈពេលកូនរដូវប្រាំងនេះ”។

ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលប្រហែល៤១០គ្រួសារត្រូវបានជម្លៀសចេញដោយសារទឹកជំនន់នោះ ទំនងជានឹងជួបការរាំងស្ងួត។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថា បើទោះជាកម្រិតទឹកបានស្រកចុះក៏ដោយ តែផ្ទះមួយចំនួននៅតាមដងស្ទឹងសែននៅតែលិចទឹកដដែល។

លោកបានថ្លែងថា “ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមិនទាន់ត្រឡប់ទៅលំនៅដ្ឋានវិញបាននៅឡើយទេ”។ លោកបានបន្ថែមថា អាជ្ញាធរខេត្តបានផ្តល់ស្បៀងអាហារ ជម្រក និងការគាំពារសុខភាពដល់គ្រួសារទាំងនោះ៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស