31.8 C
Phnom Penh

គ្រូបង្រៀន​​​ជនជាតិ​​​អង់គ្លេស​​​ម្នាក់​​​ត្រូវ​​​បានចោទ​​​ប្រកាន់នៅ​​​​ក្នុង​​​សំណុំរឿង​រំលោភ​​​បំពាន​​​ផ្លូវភេទ​​​កុមារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យតុលាការមួយរូបបានលើកឡើងថា មួយថ្ងៃបន្ទាប់ពីត្រូវបានចាប់ខ្លួន នាយករងសាលាអន្តរជាតិមួយនៅក្នុងរាជធានីភ្នំពេញ ដែលរងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវសិស្សអាយុ៥ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ ហើយបញ្ជូនទៅពន្ធនាគារព្រៃសដើម្បីរង់ចាំការបើកសវនាការ។

លោក សួស វិជ្ជារ៉ាន់ឌី បានលើកឡើងថា លោក Mark Andrew Smith អាយុ៣៩ឆ្នាំជាជនជាតិអង់គ្លេសត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទដោយមានស្ថានទម្ងន់ទោស បន្ទាប់សាកសួររយៈពេល១ម៉ោងនៅចំពោះមុខលោក អីុ ថាវរៈ ចៅក្រម សើុបសួរនៅសាលាដំបូងរាជធានីភ្នំពេញ។

លោក Smith ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ខែកក្កដា ពេលចាកចេញពីសាលាអន្តរជាតិ Golden Bridge ពីរថ្ងៃបន្ទាប់ពីអ្នកលេងហ្វេសប៊ុនជនជាតិខ្មែរម្នាក់ ហៅ Viriya MC បានឡាយវីដេអូដែលរៀបរាប់អំពីសកម្មភាពដែលលោកត្រូវសង្ស័យថា រំលោភបំពានក្មេងស្រីរូបនោះនៅផ្ទះរបស់ខ្លួន។

កាលពីថ្ងៃព្រហស្បតិ៍ សែន ម៉ាលីស  អាយុ៣០ ជាមិត្តស្រីរបស់លោក Smith  បានអះអាងម្តងទៀតដូចពេលមុនថា ឪពុកដែលមានកូនពីរនាក់ក្នុងបន្ទុករូបនេះគ្មានទោសកំហុសទេ ហើយថា នគរបាលបានប្រាប់គាត់ហើយថា ពួកគេរកមិនឃើញភ័ស្តុតាងបញ្ជាក់ថា នាយករងរូបនេះមានទោសកំហុសឡើយនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់សាលា។

រដ្ឋបាលនៅសាលាអន្តរជាតិ Golden Bridge មិនអាចទាក់ទងបានទេកាលពីថ្ងៃសុក្រ។ បទចោទនេះមានទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល។ ភ្លាមៗនោះមិនទាន់មានការបើកការកំណត់ពេលវេលាបើកសវនាការនៅឡើយទេ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស