Latest
ក្រុមប្រឹក្សាធម្មនុញ្ញថាលោក ហ៊ុន សែន ជាអ្នកការពាររដ្ឋធម្មនុញ្ញនិងលើកកម្ពស់នីតិរដ្ឋពិតប្រាកដ
ក្រុមប្រឹក្សាធម្មនុញ្ញអះអាងថា មេដឹកនាំបក្សកាន់អំណាចដែលវៀតណាមលើកបន្តុប និងកំពុងក្រាញអំណាចជានាយករដ្ឋមន្ត្រីបន្តវង្សត្រកូល លោក ហ៊ុន សែន គឺជាអ្នកការពាររដ្ឋធម្មនុញ្ញ និងជាអ្នកលើកកម្ពស់នីតិរដ្ឋពិតប្រាកដរបស់ប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះថា ព្រឹត្តិការណ៍ផ្ទុះអាវុធក្នុងឆ្នាំ១៩៩៧ និងព្រឹត្តិការណ៍បាតុកម្មក្នុងឆ្នាំ២០១៣ រួមទាំងសកម្មភាពជ្រុលនិយមរបស់គណបក្សនយោបាយមួយចំនួននាពេលថ្មីៗនេះ សុទ្ធតែរុញឱ្យប្រទេសកម្ពុជាស្ថិតនៅលើមាត់ជ្រោះនៃសោកនាដកម្មសង្គមជាតិទាំងអស់។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញរូបនេះលើកឡើងថា ក្រុមមនុស្សមួយក្តាប់តូចបានអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យដោយប្រើប្រាស់សិទ្ធិហួសព្រំដែនកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ដែលបង្កឱ្យមានភាពភ័យខ្លាច ដោយការបញ្ឆេះកំហឹងវណ្ណៈ...