Latest
ទស្សនៈយ៉ាងតិចបីកំពុងខ្វែងគំនិតគ្នាអំពី ICC ចេញដីកាចាប់ខ្លួនលោក វ៉្លាឌីមៀរ ពូទីន
ក្រោយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីថ្ងៃទី១៧ ខែមីនា គេសង្កេតឃើញទស្សនៈយ៉ាងតិចបីកំពុងខ្វែងគំនិតគ្នាអំពីអានុភាព និងឥទ្ធិពលរបស់ ICC ពាក់ព័ន្ធនឹងអំណាចរបស់លោក ពូទីន ជាមេដឹកនាំប្រទេសមហាអំណាចមួយនៅលើពិភពលោកត្រូវបានតុលាការអន្តរជាតិនេះចេញដីកាចាប់ខ្លួន។
នៅលើបណ្ដាញសង្គមកំពុងតែមានការឆ្លងឆ្លើយគ្នា ដែលអ្នកខ្លះមានសុទិដ្ឋិនិយមថា លោក ពូទីន អាចនឹងត្រូវបានប៉ូលិសអន្តរជាតិ ឬ Interpol សហការជាមួយនឹងអាជ្ញាធរដែនដីនៃប្រទេសណាមួយត្រូវចាប់ខ្លួន ឬឃាត់ខ្លួនបញ្ជូនទៅធ្វើការជំនុំជម្រះក្ដីនៅឯតុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍។
ទស្សនៈមួយទៀតបែបទុទ្ទិដ្ឋិនិយមថា គ្មានអំណាចអ្វីដែលតុលាការនេះអាចចាប់ខ្លួនមេដឹកនាំមហាអំណាចមួយនេះបានទេ...