30 C
Phnom Penh

ម៉ុងតាញ៉ាបារម្ភអំពី​​​អនាគត​​​ ពេល​​​អង្គការ​​​ជន​​ភៀសខ្លួន​​​អំពាវ​​​នាវ​​​ទៅរដ្ឋាភិបាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញសិទ្ធិជនភៀសខ្លួនបានអំពាវនាវដោយផ្ទាល់ទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃកុំឱ្យបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា៣៦នាក់ទៅប្រទេសវៀតណាមវិញ ខណៈបុរសម្នាក់ក្នុងក្រុមនោះកាលពីម្សិលមិញបាននិយាយពីការបារម្ភកាន់តែខ្លាំងថា នឹងត្រូវគេបញ្ជូនទៅកាន់ប្រទេសកន្លែងដែលគាត់បានជាប់ពន្ធនាគារអស់រយៈពេលមួយទសវត្សរ៍ចំពោះការតវ៉ា។

នៅក្នុងលិខិតផ្ញើជូនលោក ស ខេង នោះ  បណ្ដាញសិទ្ធិជនភៀសខ្លួនអាស៊ីប៉ាស៊ីហ្វិក (APRRN) ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិលជាង៣០០ និងបុគ្គលមកពី២៨ប្រទេសមានខ្លឹមសារថា រដ្ឋាភិបាលកម្ពុជាត្រូវធានាការពារអ្នកស្វែងរកសិទ្ធិជ្រកកោន។

WP-LastImage-56-800x600លិខិតដដែលនេះដែលចុះកាលបរិច្ឆេទថ្ងៃទី២៨ ខែសីហា លើកឡើងថា ” APRRN ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាការពារសិទ្ធិជនភៀសខ្លួនម៉ុងតាញ៉ា៣៦នាក់នៅសេសសល់ដែលស្វែងរកសិទ្ធិកោននៅក្នុងព្រំដែនរបស់ ខ្លួន ហើយធ្វើឱ្យប្រាកដថាពួកគាត់មិនត្រូវបាន បញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ”។

លិខិតដដែលនេះបន្ថែមថា ” APRRN មានការភ្ញាក់ផ្អើលនឹងរបាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាមិនបានធានាដល់ការការពារជនភៀសខ្លួនម៉ុងតាញ៉ាតាមរយៈការមិនអនុវត្តតាមការព្រមព្រៀងដើម្បីធានាឱ្យពួកគាត់ឆ្លងកាត់ទៅកាន់ប្រទេសទី៣ដោយសវុត្ថិភាព។

សេចក្ដីថ្លែងការណ៍នេះធ្វើឡើងចំពេលមានភាពមិនប្រាកដប្រជាសម្រាប់ជនភៀសខ្លួនម៉ុងតាញ៉ា៣៦នាក់ ដែលស្ថិតនៅក្នុងកន្លែងស្នាក់អាស្រ័យដែលផ្ដល់មូលនិធិដោយអង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញនៅឡើយ ហើយកំពុងរង់ចំាការសម្រេចបន្ទាប់ពីការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគាត់ត្រូវបានបដិសេធ។

នៅពេលត្រូវបានសម្ភាសក្នុងហាងកាហ្វេមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីចាកចេញពីកន្លែងស្នាក់អាស្រ័យរបស់គាត់ដែលមានការយាមកាមដោយនគរបាល អុី រិន ក្ប៉ា អាយុ៤៧ឆ្នាំបាននិយាយពីការបារម្ភថា ត្រូវគេបញ្ជូនទៅកាន់ប្រទេសកន្លែងដែលគាត់ត្រូវគេចាប់ដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ជុំវិញតួនាទីរបស់គាត់នៅក្នុងបាតុកម្មមួយកាលពីឆ្នាំ២០០១ប្រឆាំងរដ្ឋាភិបាល។

លោក រិន ក្ប៉ា បានឆ្លើយតបដោយពន្យល់ ពីមូលហេតុដែលគាត់បានភៀសខ្លួនមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ថា “នគរបាលបានហៅខ្ញុំឱ្យត្រឡប់មកវិញ ហើយពួកគេតែងតែថតរូបខ្ញុំ។ ពួកគេបានធាក់ទ្វារ ហើយចាប់ខ្លួនខ្ញុំនៅពេលកូនៗរបស់ខ្ញុំនៅតូចៗនៅឡើយ”។

គាត់បាននិយាយថា “រដ្ឋាភិបាលវៀតណាមនឹងមិនបញ្ឈប់ការធ្វើដូចនោះឡើយ។ ឥឡូវនេះខ្ញុំបារម្ភជាខ្លាំងពីការដែលថាពួកគេនឹងបញ្ជូនខ្ញុំទៅប្រទេសវៀតណាមវិញ ពិតជាបារម្ភខ្លាំងណាស់”។

គាត់បានបន្ថែមថា អាជ្ញាធរកម្ពុជានិងវៀតណាមបាន “បង្ខំ” កូនស្រីរបស់ខ្ញុំដែលរស់នៅក្នុងប្រទេសវៀតណាមឱ្យសរសេរលិខិតផ្ញើមកគាត់ហៅគាត់ឱ្យត្រឡប់ទៅប្រទេសវៀតណាមវិញ។

និយាយជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ Nle H’ Bliu នៅក្នុងហាងកាហ្វេមួយស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ លោក រិន ក្ប៉ា បានធ្វើឯកសារចំនួនពីរ ដែលមួយមានចំណងជើងថា “ការកំណត់ឋានៈជាជនភៀសខ្លួនក្នុងស្ថានភាពអវិជ្ជមាន” ពីក្រសួងមហាផ្ទៃ ការច្រានចោលការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ខ្លួន និងឯកសារមួយទៀតជាភាសាវៀតណាមដែលគាត់លើកឡើងថា ជាការបញ្ជាក់ពីការជាប់ពន្ធនាគាររបស់គាត់រយៈពេល១០ឆ្នាំក្នុងប្រទេសវៀតណាម។

ឯកសារច្រានចោលសិទ្ធិជ្រកកោននេះមានខ្លឹមសារថា “ហេតុការណ៍ដែលអ្នករៀបរាប់ប្រាប់ពួកយើងអំឡុងបទសម្ភាសន៍របស់អ្នកមិនបង្ហាញថា អ្នកបានប្រឈម ឬនឹងប្រឈមការធ្វើបាបដែលធ្ងន់ធ្ងរស្មើនឹងការធ្វើទុក្ខបុកម្នេញ” នោះទេ។

ឯកសារដដែលនេះលើកឡើងថា មិនមានភ័ស្តុតាងថាគាត់ត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជាតិសាសន៍ សាសនា សញ្ជាតិ សមាជិកក្រុមណាមួយក្នុងសង្គម ឬការបញ្ចេញមតិពាក់ព័ន្ធនយោបាយឡើយ។

បន្ទាប់ពីការចូលមកក្នុងចំនួនដ៏ច្រើនក្នុងឆ្នាំ២០០១ និងឆ្នាំ២០០៤ រលកថ្មីបំផុតនៃជនភៀសខ្លួនម៉ុងតាញ៉ាដែលភៀសខ្លួនចូលមកក្នុងខេត្តរតនគិរីបានចាប់ផ្ដើមនាចុងឆ្នាំ២០១៤។ ក្រុមដំបូងដែលមានគ្នា១៣នាក់ ទីបំផុតទទួលបានឋានៈជាជនភៀសខ្លួន ហើយបច្ចុប្បន្ននេះកំពុងស្ថិតក្នុងប្រទេសហ្វីលីពីនរង់ចាំការបញ្ជូនទៅកាន់ប្រទេសទី៣ ខណៈដែលបីនាក់ទៀតត្រូវបានផ្តល់ការអនុញ្ញាតកាលពីខែឧសភា។

ជនភៀសខ្លួនជាង២០០នាក់ទៀតដែលត្រូវបានបញ្ជូនដោយបង្ខំទៅប្រទេសវៀតណាមវិញនោះ កំពុងរង់ចាំជោគវាសនារបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ឬត្រូវបានបញ្ជូនត្រឡប់ទៅវិញ “ដោយស្ម័គ្រចិត្ត” ទាំងភាពចម្រូងចម្រាសដោយមានជំនួយពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ។

លិខិតផ្ញើជូនលោក ស ខេង នេះមានខ្លឹមសារថា “APRRN អំពាវនាវឱ្យក្រសួងមហាផ្ទៃសហការឱ្យបានពេញលេញជាមួយ UNHCR ដើម្បីធានាការឆ្លងកាត់ដោយសវុត្ថិភាពសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន៣៦នាក់នៅសេសសល់ដើម្បីស្វែងរកការការពារជនភៀសខ្លួនក្នុងប្រទេសទី៣”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោករវល់ណាស់មិនអាចនិយាយពីបញ្ហានេះបានទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស