28 C
Phnom Penh

កម្មករ​​​រោង​​​ចក្រ​​​ដួល​​​សន្លប់​​​បន្ថែម​​​ទៀតដោយ​​​មិន​​​ដឹង​​​មូលហេតុ​​​ច្បាស់​​​លាស់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្រាប់ថ្ងៃទី២ជាប់ៗគ្នាកាលពីម្សិល មិញ កម្មករជាង៦០នាក់បានដួលសន្លប់នៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញដែលផ្គត់ផ្គង់សម្លៀកបំពាក់ទៅឱ្យក្រុមហ៊ុនសម្លៀកបំពាក់យីហោ H&M ដ៏ធំនៅស៊ុយអែត។

ក្រុមមន្ត្រីបានបន្តនិយាយថា ការចុះធ្វើអធិការកិច្ចរកមិនឃើញមូលហេតុណាមួយចំពោះការដួលសន្លប់នៅរោងចក្រ Berry Apparel (Cambodia) ដែលទទួលបានការចាត់ចំណាត់ថ្នាក់ដ៏ល្អសម្រាប់រយៈពេលបីឆ្នាំកន្លងមកនេះពីរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជា ជាគម្រោងរបស់អង្គការសហប្រជាជាតិដែលឃ្លាំមើលរោងចក្រកាត់ដេរទាំងអស់។

WP-LastImage-800x533លោក តុក វណ្ណថាត ជាវេជ្ជបណ្ឌិត និងជាប្រធានគណៈកម្មការបង្ការការដួលសន្លប់នៃក្រសួងការងារបានមានប្រសាសន៍ថា ក្រុមរបស់លោកបានចុះមករោងចក្រ Berry Apparel នេះកាលពីព្រឹកម្សិលមិញ បន្ទាប់ពីមានការដួលសន្លប់ថ្ងៃទី២ ហើយរកមិនទាន់ឃើញមូលហេតុណាមួយចំពោះឧបទ្ទវហេតុនេះឡើយ។

លោកបានថ្លែងថា “វាផ្តើមចេញពីកម្មករបីនាក់មិនស្រួលខ្លួនដោយមានបញ្ហាសុខភាព”។ លោកបានបន្ថែមថា “ពួកគេបានឃើញកម្មករផ្សេងទៀដួលសន្លប់ មានអារម្មណ៍តក់ស្លុត ហើយក៏ដួលសន្លប់ជាបន្តបន្ទាប់”។

លោក វេជ្ជបណ្ឌិត តុក វណ្ណថាត បានថ្លែងថា កម្មករ៧៧នាក់បានដួលសន្លប់កាលពីម្សិលមិញក្រោយពីរាងថប់ៗដង្ហើម និងរកកលចង់ក្អួត។

យោងតាមក្រសួងបានឱ្យដឹងថា ការចុះធ្វើអធិការកិច្ចកាលពីថ្ងៃពុធ ក៏រកមិនឃើញថាមកពីបញ្ហាអ្វីផងដែរ ក្រោយពីមានការដួលសន្លប់ក្នុងចំនួនដ៏ច្រើនដែលប៉ះពាល់ដល់កម្មករ៦៤នាក់។ តំណាងសហជីពម្នាក់បាននិយាយកាលពីថ្ងៃមុនថា កម្មករ៧៣នាក់បានដួលសន្លប់។

ការដួលសន្លប់នេះគ្មានអ្វីប្លែកឡើយក្នុងឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសកម្ពុជា ហើយជារឿយៗ គេសន្មតទៅនឹងការឡើងកម្តៅ ភាពស្លេកស្លាំង សុខភាពខ្សោយ ព្រលឹង អារក្សអ្នកតា ឬខ្មោចព្រាយជាដើម។ ការសិក្សាដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះរកឃើញថា ការដួលសន្លប់កើតឡើងភាគច្រើនបំផុតនៅតាមរោងចក្រក្នុងប្រទេសកម្ពុជានៅពេលកម្មករជួបសភាពភ័យខ្លាចខ្លាំង គួបផ្សំនឹងការប៉ះទង្គិចផ្លូវចិត្តដែលមានពីមុនផងនោះ បណ្តាលឱ្យមានការដួលសន្លប់ក្នុងចំនួនដ៏ច្រើនបែបនេះ។

លោកវេជ្ជបណ្ឌិត តុក វណ្ណថាត បានថ្លែងថា របបអាហារមិនគ្រប់គ្រាន់របស់កម្មករបានបណ្តាលឱ្យមានការដួលសន្លប់ក្នុងពេលថ្មីៗកន្លងមកនេះ។ លោកបានថ្លែងថា “ឥឡូវនេះ យើងបានរៀបចំក្រុមគ្រូពេទ្យដើម្បីបណ្តុះបណ្តាលពួកគេឱ្យយល់ដឹងពីរបៀបថែទាំសុខភាព”។ លោកបានបន្ថែមថា លោកបានផ្តល់ឯកសារមួយចំនួនដល់រោងចក្រទុកសម្រាប់ចែកឱ្យកម្មករ។

លោកវេជ្ជបណ្ឌិត តុក វណ្ណថាត បានថ្លែងថា កម្មករដែលបានដួលសន្លប់នឹងទទួលបានការឈប់សម្រាកសម្រាប់ថ្ងៃដែលនៅសល់ក្នុងសប្តាហ៍។

លោក Ulrika Isaksson មន្ត្រីផ្នែកព័ត៌មានមកពីរោងចក្រ H&M បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនបានពិនិត្យស្ថានភាពនោះ ហើយក្រុមក្នុងមូលដ្ឋានបានចុះទៅរោងចក្រនោះហើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស