អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់ទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាកចិត្តជាខ្លាំង ជុំវិញការប្រកាសផ្អាកជំនួយរបស់អាមេរិក មកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាដោយសារស្ថាប័នមួយនេះ បានចូលរួមធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុល បានសរសេរលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បកស្រាយថាការផ្តល់ជំនួយនេះបានបញ្ចប់តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ(២០០៩-២០១៦)ដែលពេលនោះអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពីធីបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូនលោក Bob Wenzed ជាប្រធានគម្រោងនិងសហសេវិកហើយលោកឯកអគ្គ រដ្ឋទូត William A. Heidt ក៏បានចូលរួមជាអធិបតីក្នុងពេលនោះផងដែរ កាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៦កន្លងទៅ។ លោកបញ្ជាក់ថាសហរដ្ឋអាមេរិកបែរជាប្រកាសចេញនូវការកាត់ផ្តាច់នេះម្តងទៀតដែលបង្កឲ្យមានយល់ច្រឡំជាសាធារណៈថា អាមេរិកនៅតែបានផ្តល់ជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណាក៏ដោយស្ថានទូតអាមេរិកនៅមិនទាន់មានប្រតិកម្ម ណាមួយនៅឡើយទេជុំវិញការបកស្រាយរបស់លោក គង់ វិបុល។ សហរដ្ឋអាមេរិកកាលពីចុងខែកុម្ភៈបានសម្រេចផ្អាកផ្តល់ជំនួយ យោធា ជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ និងជំនួយខាងផ្នែកកសាងសមត្ថភាពអាជ្ញាធរមូលដ្ឋានចំនួន៨លាន៣សែនដុល្លារ។ សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកអះអាងថា ការកាត់ផ្តាច់ជំនួយសំខាន់ៗទាំងនេះដោយសារស្ថាប័នរបស់រដ្ឋទាំងនោះជាប់ពាក់ព័ន្ធទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងរយៈពេល ២៥ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់សរុបជាង១ពាន់លានដុល្លារដើម្បីជួយដល់វិស័យសេដ្ឋកិច្ចសង្គមកិច្ចនិងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានពន្ធដារ ប្រតិកម្មនឹងការផ្តាច់ជំនួយរបស់អាមេរិកមកលើកម្ពុជា
0
95
Latest
ក្រុមហ៊ុន Times Square នៅញូវយ៉កបញ្ជាក់ថាគ្មានគោលការណ៍ផ្សាយពាណិជ្ជកម្មមិនគិតលុយនោះទេ
សកម្មជនបរិស្ថានមួយរូបបានទម្លាយថា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Time Square Billboard គ្មានគោលការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដោយមិនបង់លុយនោះទេ ដូច្នេះការផ្សព្វផ្សាយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា គឺជាល្បិចភូតភរកុហកពលរដ្ឋខ្មែរដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។
សកម្មជនបរិស្ថាន កញ្ញា លឹម គឹមសួរ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់កញ្ញានៅថ្ងៃទី២៧ កញ្ញា នេះថា ខ្លួនបានផ្ញើសារទៅកាន់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Time Square Billboard តាមរយៈអីមែលកាលពីពេលថ្មីៗនេះទាក់ទិននឹងការផ្សាយរូបថតរបស់លោក ហ៊ុន ម៉ាណែត លើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម Billboard នៅ...