អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធថាគ្មានការបែកបាក់ផ្ទៃក្នុងជួរកងទ័ពដូចព័ត៌មានចចាមអារ៉ាមនានាដែលបានចុះផ្សាយក្រោយពីការផ្ទេរភារកិច្ចសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទពីលោក គន់ គីមទៅលោក ហ៊ុន ម៉ាណែតកូនប្រុសលោក ហ៊ុន សែន។លោក ឈុំ សុជាតិ សរសេរចុះផ្សាយលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថាលោកចាត់ទុកព័ត៌មាននៃការបែកបាក់ផ្ទៃក្នុងកងទ័ពនេះ ថាគ្រាន់តែជាការបំភ្លៃព្រឹត្តិការណ៍របស់ក្រុមដែលមាននិន្នាការប្រឆាំង រដ្ឋាភិបាលប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការផ្ទេរសិទ្ធិដឹកនាំសេនាធិការចម្រុះពីលោក គន់ គីមទៅលោក ហ៊ុន ម៉ាណែត នោះវាគ្រាន់តែជាការចែករំលែកការទទួលខុសត្រូវប៉ុណ្ណោះ ដោយសារតែ មួយរយៈនេះ នាយឧត្តមសេនីយ៍គន់ គីមមានការមមាញឹក នៅកិច្ចការមូលដ្ឋាន។ លោកបន្តថាដោយសារតែការមមាញឹកនឹងការងារមូលដ្ឋាននេះហើយ ទើបកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៨លោកគន់ គីមអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានផ្ទេរសិទ្ធិដឹកនាំ បញ្ជាការងារ សេនាធិការចម្រុះជូនដល់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះទទួលដឹកនាំនិងចាត់ចែងការងារនេះ។ ក្រុមអ្នករិះគន់និយាយថាការដកដំណែងរបស់លោក គន់ គីមឲ្យ លោកហ៊ុន ម៉ាណែតគឺជាការរៀបចំ អំណាចរចនាសម្ព័ន្ធអំណាចថ្មី មួយបែបគ្រួសារដើម្បីបន្តក្តោបកា្តប់អំណាចរបស់លោក ហ៊ុន សែនតទៅមុខទៀត៕
Latest
លោក បៃដិន និងលោក ហ្សេឡេនស្គី ទទូចដល់មេដឹកនាំនៅឯមហាសន្និបាត UN រួមគ្នាប្រឆាំងរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ចាប់ផ្តើមជាផ្លូវការហើយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក។ មហាសន្និបាតនេះនឹងបិទបញ្ចប់នៅថ្ងៃទី២៦ កញ្ញា។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារនៃសារព័ត៌មានបារាំង AFP ឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ២០២៣ នេះ មានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ១៤៥ប្រទេសដែលមកចូលរួមផ្ទាល់ ហើយក្រៅពីនេះ ប្រទេសខ្លះបញ្ជូនអ្នកតំណាងរបស់ខ្លួន ដូចជារដ្ឋមន្ត្រីការបរទេស អនុប្រធានាធិបតី ឬឧបនាយករដ្ឋមន្ត្រី។
តែជាការកត់សម្គាល់របស់អ្នកសង្កេតការណ៍ និងអ្នកវិភាគ គេសង្កេតឃើញវត្តមានចូលរួមផ្ទាល់ជាលើកទី១ របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ...