ព័ត៌មានជាតិ

តុលាការបានចេញដីកាសម្រេចពន្យារពេល ឃុំ ខ្លួន កឹម សុខា រយៈពេល ៦ខែ ទៀត ក្រោយបញ្ចប់ការសួរនាំនៅក្នុងពន្ធនាគារ

By ឌឹ ខេមបូឌា ដេលី

March 06, 2018

តុលាការនៃរបបដឹកនាំរបស់លោក ហ៊ុន សែន បានចេញដីកាបន្តឃុំខ្លួន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃ នៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ កាលពីម្សិលម៉ិញ។

ទោះជាយ៉ាងណាក៏ដោយ លោក សំ សុគង់ មេធាវី មួយ រូប ក្នុង ចំណោម ៥រូបរបស់លោក កឹម សុខា បានប្រាប់ក្រុមអ្នកសាព័ត៌មានថា ក្រុម របស់លោក នឹង រៀបចំ ធ្វើ បណ្តឹង ឧទ្ធរណ៍ ដើម្បី ប្រឆាំង នឹង ការ សម្រេច នេះ ។

លោក កឹម សុខា ត្រូវបាន សមត្ថកិច្ច សម្រុកចាប់ខ្លួនដល់ក្នុងផ្ទះ នៅ ពាក់ កណ្តាល អាធ្រាត្រឈានចូល ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២0១៧ ពីបទក្បត់ជាតិ ហើយត្រូវ បាន បញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅ ពន្ធនាគារ ត្រពាំង ផ្លុង ក្នុងខេត្ត ត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។

ការចាប់ខ្លួនលោក កឹម សុខា បាននាំឲ្យមានការថ្កោលទោសជាខ្លាំងពី សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ជាងនេះទៅទៀតក្រុមតំណាងរាស្រ្តអាមេរិកាំងអះអាងថាទំនាក់ទំនង រវាងកម្ពុជា និងអាមេរិកលែងមានភាពល្អប្រសើទៀតហើយចាប់តាំង ពីរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួន លោក កឹម សុខា ដាក់គុកមក ម្លេះ។

ក្រុមបណ្តាប្រទេសលោក សេរីទាំងនេះ បញ្ជាក់ជំហរច្បាស់ថាពួកគេនឹងទាក់ទណ្ឌកម្ម មកលើរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែធ្ងន់ថែមទៀតនៅក្នុងខែមីនានេះ ប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញ មិនព្រមដោះលែង លោក កឹម សុខា និងលុបចោលការរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើឲ្យស្ថានការនយោបាយវិលមករកភាពប្រក្រតីវិញនោះ៕

ជាងនេះទៅទៀតក្រុម សមាជិក សភា អាស៊ានអំពាវនាវ ជាថ្មីឲ្យ ដោះលែង លោក កឹម សុខា ប្រធាន គណបក្ស សង្គ្រោះជាតិ មុន បោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាខាងមុខ។ ប្រធាន អង្គការ អន្តរ សភា អាស៊ាន លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) អះអាងថា

ការ ប្រឌិតបទចោទ ដើម្បី ចាប់ខ្លួន លោក កឹម សុខា គឺបង្ហាញ ឲ្យឃើញកាន់តែច្បាស់ ថា តុលាការ គឺជាឧបករណ៍ នយោបាយ របស់ លោក ហ៊ុន សែន ក្នុងការ បំបិទ សំឡេង ប្រឆាំង៕