38 C
Phnom Penh

មេធាវីរដ្ឋាភិបាលលោក គី តិច ឡើងឋានៈស្មើរដ្ឋមន្រ្តី ក្រោយឈ្នះក្តីរម្លាយបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីការពារក្តី​ឲ្យ​រដ្ឋាភិបាលទីក្រុងភ្នំពេញ គឺ​លោក គី តិច ត្រូវបានដំឡើង ឋានៈស្មើនឹងរដ្ឋមន្រ្តីនៅតាមបណ្តាក្រសួងនានា ក្រោយពីមេធាវីមួយនេះខិតខំធ្វើកិច្ចការបានសំរេចក្នុងការជួយលោក ហ៊ុន សែន រម្លាយ​បក្ស​ប្រឆាំងបានសំរេចដូចក្តីប្រាថ្នា។ ​ព្រះរាជក្រឹត្យចុះថ្ងៃទី០៣ ខែមីនា ត្រូវបានចុះផ្សាយថា លោក គី តិច ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវីរបស់លោក ហ៊ុន សែន ដែលមាន​ឋានៈស្មើរដ្ឋមន្រ្តីបន្ថែម​លើ​មុខងារបច្ចុប្បន្ន។

ជាងនេះទៅទៀតលោក គី តិច ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃគណៈកម្មាធិការអចិន្ត្រៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងចំណោមសមាជិកគណកម្មាធិការកណ្តាលរបស់បក្សកាន់អំណាចំនួនប្រហែល៩រយនាក់ផ្សេងទៀត។

ក្រុមអ្នកឃ្លាំមើលបានរិះគន់ប្រព័ន្ធយុត្តិធម៌របស់លោក កម្ពុជាថាក្បាលម៉ាស៊ីនអនុវត្តន៍បទបញ្ជាររបស់លោក ហ៊ុន សែន ដោយសារតែចៅក្រម ព្រះរាជអាជ្ញារ ក្រឡាបញ្ជី និងមេធាវី ជាដើមសុទ្ធសឹងតែជា សមាជិករបស់គណបក្សកាន់អំណាចទាំងអស់។ អតីបេសកជនពិសេសរបស់អង្គការសហប្រជាជាតិកន្លងមកតែងស្នើឲ្យកម្ពុជាមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ប្រទេសឲ្យមានអព្យាក្រឹត្យភាព និងឯករាជ្យភាពពីការគ្រប់គ្រងរបស់គណបក្សកាន់អំណាច។ ប៉ុន្តែរហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់ធ្វើកំណែរទម្រង់ស៊ីជម្រៅលើប្រព័ន្ធតុលាការរបស់ខ្លួននៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស