ព័ត៌មានជាតិ

លោក ហ៊ុ ន សែន បដិសេធ សំណើ របស់ លោក សម រង្ស៊ី ក្នុង ការ ចុះចេញ ពី តំណែង

By ឌឹ ខេមបូឌា ដេលី

March 08, 2018

លោក ហ៊ុន សែន បដិសេធ សំ ណើ របស់ លោក សម រង្ស៊ី ដែល បានស្នើឲ្យ លោក ចុះ ចេញ ពី តំណែង ដោយសន្ដិវិធី។ លោក ហ៊ុន សែន អះអាង ថា ជា ថ្មី ម្ដង ទៀត ថា លោក នឹង ដឹក នាំ ប្រទេស រយៈ ពេល ១០ ឆ្នាំ ទៅ មុខ ទៀត។

ការប្រកាសរបស់ លោក ហ៊ុន សែន ធ្វើឡើងនៅចំពោះមុខកម្មករកម្មការិនីជាច្រើននាក់ ក្នុង ខេត្ត កណ្ដាល កាល ពីម្សិល ម៉ិញ។

លោក ហ៊ុន សែន បានហៅ លោក សម រង្ស៊ី ថា ជា មនុស្ស អស់ លក្ខណ៍ ដោយសារ លោក បាន បិទ ទ្វារ មិន ព្រមចរចារ ជា មួយ ។

កាលពីដើមសប្តាហ៍នេះ លោក សម រង្ស៊ី ផ្ញើសាជាវីដេអូឃ្លីប ផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់លោកថាការវិលមករកតុចរចា ឬមិនចរចា ដើម្បីបញ្ចប់ជម្លោះនយោបាយនោះ មិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺ លោក ហ៊ុន សែន មាន ជម្រើស ល្អ តែ មួយ គត់គឺ ត្រូវ ចុះចេញ ពី តំណែង ដើម្បី ការពារ រូប លោក និង ក្រុម គ្រួសារ ។ លោក សមរង្ស៊ី អះ អាង ថា សមាជិក គណបក្ស កាន់អំណាចភាគ ច្រើន មិន ពេញ ចិត្តនិងលោក ហ៊ុន សែន នោះទេ។

ក្រុម អ្នក ឃ្លាំ មើល និយាយ ថា លោក ហ៊ុន សែន មិន អាច ចុះ ចេញ ដោយ សន្ដិ វិធី បាន ទេ ដោយសារ លោក កំពុង ប្រើ អំណាច ផ្តាច់ការ រំលាយ គោលការណ៍ ប្រជាធិប តេយ្យដើម្បីបន្តក្តោបកាប់អំណាចតទៅ មុខទៀត។ ជាងនេះទៅទៀតលោក ហ៊ុន សែន កំពុងដឹកនាំបែបមេដឹកនាំនៅប្រទេសកូរ៉េខាងជើង តាមរយៈការលើកបន្តុបទាយាទ ឬកូនៗរបស់លោក ឲ្យឡើងស្នងដំណែងបន្តដើម្បីការពារសុវត្ថិភាព ទ្រព្យសម្បត្តិ និងការពារអំណាច៕