28 C
Phnom Penh

តំណាងរាស្រ្តអូស្រ្តាលីលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរចូលរួមប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តពីខាងគណបក្សពលកររបស់ប្រទេសអូស្រ្តាលីលោក ហុង លីមកាលពីថ្ងៃច័ន្ទបានបន្តអំពាវនាវឲ្យពលរដ្ឋខ្មែរក្នុងប្រទេស អូស្រ្តាលីនាំគ្នាចូលរួមមហាបាតុកម្មប្រឆាំងវត្តមានរបស់ លោក ហ៊ុន សែនដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលី នៅថ្ងៃទី១៧ ខែមីនាខាងមុខ។

ការអំពាវនាវសាជាថ្មីរបស់លោក ហុង លីម ធ្វើឡើងក្រោយពីលោក ហ៊ុនម៉ាណែតកូនប្រុសរបស់លោកហ៊ុន សែនកាលពីថ្ងៃអាទិត្យ បានសរសេរនៅគណនីហ្វេសប៊ុករបស់លោកថា ដោយចាត់ទុកសកម្មភាពរបស់លោកហុង លីមថាគ្មានភាពចាស់ទុំនិងអសីលធម៌ ផ្នែកនយោបាយ។ជាងនេះទៅទៀតលោកហ៊ុន ម៉ាណែតបានចោទប្រកាន់លោកហុងលីមថាជាមនុស្សដែលពូកែខាងលាបពណ៌ថាអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងប្រទេសអូស្រ្តាលី គឺជាក្រុមមនុស្សដែលលក់ឧត្តមគតិនិងមនសិការរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ លោក ហុង លីម បានហៅរបបលោក ហ៊ុន សែន ថាជារបបអសីលធម៌ ជារបបមួយដែលញាំញីដោយឃាតកម្មខា្នតធំជាច្រើនរាប់មិនអស់ដោយគ្មានយុត្តិធម៌ជារបបពុករលួយ និងជារបបមួយដែលពោរពេញទៅដោយរឿងអាស្រូវផ្លូវភេទពាសពេញប្រទេសតែម្តង។

វិទ្យុអាស៊ីសេរីបានដកស្រង់សំដីរបស់លោក ហុង លីម ចុះផ្សាយកាលពីថ្ងៃអាទិត្យថា របបដឹកនាំដោយអតីតកម្មាភិបាលខ្មែរក្រហមដូចជាលោកហ៊ុន សែនដែលជាឪពុករបស់លោក ហ៊ុន ម៉ាណែតនេះ បានសំលាប់សកម្មជនបរិស្ថានសកម្មជននយោបាយមេដឹកនាំសហជីពកម្មករ តារាសម្តែង និងក្រុមយោធានៃរបបរាជានិយមអស់ជាច្រើននាក់ក្រៅប្រព័ន្ធច្បាប់។ ហើយរហូតមកទល់ពេលនេះ យុត្តិធម៌ សំរាប់ជនរងគ្រោះទាំងនោះនៅតែបន្តកប់បាត់គ្មានពន្លឺនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស