40.9 C
Phnom Penh

រដ្ឋាភិបាលកំពុងបង្កើតច្បាប់អនុញ្ញាតឲ្យមានអ្នកពរពោះជំនួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងយុត្តិធម៌កំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីការពរពោះជំនួស ដែលអនុញ្ញាតឲ្យមានការជួលឱ្យស្ត្រីដែលមានកាយសម្បទា និងសុខភាពល្អ ដើម្បីបង្កើតកូនជំនួសឱ្យអ្នកដែលពុំមានលទ្ធភាពបង្កើតកូនដោយខ្លួនឯង។

ការពរពោះជំនួសនេះគឺជាការយកមេជីវិតរបស់មនុស្សប្រុស ដាក់ចូលទៅក្នុងស្បូនរបស់ស្ត្រីដោយមិនបាច់មានការរួមភេទ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិនម៉ាលីន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃអង្គារថា មូលហេតុដែលក្រសួងបង្កើតច្បាប់នេះឡើងដោយសារកែម្រូវការសង្គមមានការកើនឡើងចំពោះការពរ ពោះជំនួស។

លោកបន្តថា ច្បាប់នេះក៏នឹងអាចទប់ស្កាត់ការធ្វើពាណិជ្ជកម្មនិងការជួញដូរមនុស្សដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការក្រៅរដ្ឋាភិបាលមិនគាំទ្រចំពោះការបង្កើតច្បាប់នេះទេ។

ពួកគេនិយាយថាប្រសិនបើការបង្កើតច្បាប់នេះមិនបានពិនិត្យ និងស្រាវជ្រាវឱ្យបានស៊ីជម្រៅទេវានឹងប៉ះពាល់ដល់សិទ្ធិស្ត្រីនិងកុមារ និងបង្កបញ្ហាដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរដែរ។

ស្ដ្រីដែលពពោះជំនួសត្រូវគេមើលឃើញថា មានហានិភ័យច្រើនទាំងសុខភាពនិងអាចគ្រោះថ្នាក់ដល់អាយុជីវិត។

ម្យ៉ាងទៀតពួកគេអាចប្រឈមនឹងបញ្ហាកូនក្នុងផ្ទៃដែលកើតមកមានជំងឺ ឬពិកាពីកំណើតដែលអាចនាំអោយអ្នកជួលស្រ្តីឲ្យពរពោះនោះ បដិសេធមិនទទួលយកកូនដែលកើតមកនោះ ហើយបញ្ហានេះបានក្លាយជាបន្ទុករបស់ស្ត្រីដែលជាអ្នករកស៊ីពរពោះជំនួសនោះ។

ក្រុមអង្គការខាងផ្នែកស្រ្តីស្នើឱ្យក្រសួងយុត្តិធម៌ មានការពិភាក្សាគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធ មុននឹងបញ្ជូនច្បាប់នេះទៅរដ្ឋសភាដើម្បីធ្វើការអនុម័ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស