29.3 C
Phnom Penh

មេធាវីរដ្ឋាភិបាលលោក គី តិចឡើងឋានៈស្មើរដ្ឋមន្រ្តី ក្រោយឈ្នះក្តីរម្លាយបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីការពារក្តីឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ គឺលោកគី តិចត្រូវបានដំឡើងឋានៈស្មើនឹងរដ្ឋមន្រ្តីនៅតាមបណ្តាក្រសួងនានា ក្រោយពីមេធាវីមួយនេះខិតខំធ្វើកិច្ចការបានសំរេចក្នុងការជួយលោកហ៊ុន សែន រម្លាយបក្សប្រឆាំងបានសំរេចដូចក្តីប្រាថ្នា។

ព្រះរាជក្រឹត្យចុះ ថ្ងៃទី០៣ ខែមីនាត្រូវបានចុះផ្សាយថាលោក គី តិច ត្រូវបានតែងតាំងជាប្រធានក្រុមមេធាវីរបស់លោកហ៊ុន សែនដែលមានឋានៈស្មើរដ្ឋមន្រ្តីបន្ថែមលើមុខងារបច្ចុប្បន្ន។

ជាងនេះទៅទៀតលោកគី តិចក៏ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃគណៈកម្មាធិការអចិន្ត្រៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងចំណោមសមាជិកគណកម្មាធិការកណ្តាលរបស់បក្សកាន់អំណាចចំនួនប្រហែល៩រយនាក់ផ្សេងទៀត។

ក្រុមអ្នកឃ្លាំមើលបានរិះគន់ប្រព័ន្ធយុត្តិធម៌របស់លោក កម្ពុជាថាក្បាលម៉ាស៊ីនអនុវត្តន៍បទបញ្ជាររបស់លោកហ៊ុន សែន ដោយសារតែចៅក្រមព្រះរាជអាជ្ញារក្រឡាបញ្ជីនិងមេធាវី ជាដើមសុទ្ធសឹងតែជា សមាជិករបស់គណបក្សកាន់អំណាចទាំងអស់។

អតីតបេសកជនពិសេសរបស់អង្គការសហប្រជាជាតិកន្លងមកតែងស្នើឲ្យកម្ពុជា មានការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ប្រទេសឲ្យមានអព្យាក្រឹត្យភាព និងឯករាជ្យភាពពីការគ្រប់គ្រងរបស់គណបក្សកាន់អំណាច។

ប៉ុន្តែរហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់ធ្វើកំណែរទម្រង់ស៊ីជម្រៅលើប្រព័ន្ធតុលាការរបស់ខ្លួននៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស