28 C
Phnom Penh

38898

Latest

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ ម្នាក់​ស្លាប់​និង​៤​នាក់​សន្លប់​អំឡុង​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ម្នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត​សន្លប់ នៅ​អំឡុង​ពេល​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង ដើម្បី​ស្នើសុំ​ឲ្យ​អភិបាល​ខេត្ត​នេះ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​ពី​ខាង​បក្ស​កាន់​អំណាច ខណៈ​វិវាទ​ដីធ្លី​នេះ​អូស​បន្លាយ​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ បើ​តាម​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​របស់​ពលរដ្ឋ​រងគ្រោះ​ដែល​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ខាងមុខ​សាលា​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣។ ពលរដ្ឋ ៤​នាក់​សន្លប់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង អំឡុង​ពេល​ដែល​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង...