37 C
Phnom Penh

ស្ថានទូតអាមេរិកនៅកម្ពុជា ឆ្លើយតបទៅនឹងលោក ហុ៊ន សែនករណីកាត់ផ្ដាច់ជំនួយផ្នែកពន្ធដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលក្រុងភ្នំពេញកន្លងមកបានស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយផ្នែកពន្ធដាជាច្រើនលើកច្រើនសារ ហើយសហរដ្ឋអាមេរិកបានដាក់ការស្នើសុំនេះ ស្ថិតក្នុងភាពពិចារណារហូតមកដល់ពេលបច្ចុប្បន្ន គឺក្រោយពេលរដ្ឋាភិបាលអាមេរិកបានផ្ដាច់ជំនួយនេះតាំងពីឆ្នាំ២០១៦។

វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី(VOD)បានដកស្រង់សំដី លោកដេវីដហូហ្សា(David Josar)ចុះផ្សាយកាលពីថ្ងៃទី៦ខែមីនាថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក មិនអាចបន្តជំនួយផ្នែកពន្ធដាដល់រដ្ឋាភិបាលលោក ហ៊ុន សែនបានទៀតនោះឡើយ ដោយសារតែរដ្ឋាភិបាលមួយនេះ បានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

លោក បន្តថាសេតវិមានបានសម្រេចចិត្តមិនបន្តសកម្មភាពជំនួយទៅអគ្គនាយកពន្ធដានិងជំនួយជាច្រើនទៀត។

លោកដេវីដអះអាងថាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនបានបំផ្លើសព័ត៌មានដូចការចោទប្រកាន់របស់លោក ហ៊ុន សែន ចោទប្រកាន់ឡើយ។

កាលពីដើមខែមីនាកន្លងទៅនេះលោកហ៊ុន សែន បានទាមទារឲ្យអគ្គរដ្ឋទូតអាមេរិកលោកវីល្លៀម ហៃដ៍(William Heidt) បកស្រាយអំពីប្រកាសពីការផ្អាកផ្ដល់ជំនួយលើវិស័យពន្ធដានៅកម្ពុជាដែល លោកអះអាងថាមន្រ្តីការទូតជាន់ខ្ពស់របស់អាមេរិករូបនេះកុហកអំពី ការកាត់ផ្តាច់ជំនួយ។

ជំនួយសំខាន់ៗ ដែលអាមេរិកសម្រេចឈប់ផ្ដល់ដល់កម្ពុជារួមមាន ជំនួយផ្នែកយោធាជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ និងជំនួយដល់ការកសាងសមត្ថភាពអាជ្ញាធររដ្ឋនៅតាមមូលដ្ឋាន។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនបញ្ជាក់ថាការផ្ដាច់ជំនួយទៅដល់ផ្នែកសំខាន់ៗរបស់កម្ពុជាទាំងអស់នេះ ដោយសារស្ថាប័នទាំងនេះ មានជាប់ពាក់ព័ន្ធទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស