33 C
Phnom Penh

យោធាខេត្តក្រចេះបាញ់សម្លាប់អ្នកស្រុក៨នាក់ក្នុងរឿងជំលោះដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់របស់កូនស្រីលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសង្គមស៊ីវិល និងពលរដ្ឋខេត្តក្រចេះឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មីនា នេះ​ថា ក្រុម​សមត្ថកិច្ច​ចម្រុះបាន​បាញ់​ពលរដ្ឋដែលនាំគ្នា​តវ៉ាករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ បណ្តាលឲ្យស្លាប់ចំនួន៨​នាក់ ជាង​១០​នាក់​ទៀត​របួស ​៤០​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន ហើយផ្ទះចំនួនជាង១០ខ្នងទៀតត្រូវបានដុតបំផ្លាញចោល។

ជម្លោះដីធ្លីនេះកើតឡើងដោយសារក្រុមហ៊ុនមេមត់ដែលជាក្រុមហ៊ុនរបស់ អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន បានទទួលដីសម្បទានសេដ្ឋកិច្ចពីឪពុករបស់អ្នកស្រីលើផ្ទៃដី ជិត១ម៉ឺនហិកតារ ដើម្បីដំណាំកៅស៊ូរយៈពេល៥០ឆ្នាំកាលពីឆ្នាំ២០០៨។ ដីសម្បទានសេដ្ឋកិច្ចដ៏ធំល្វឹងល្វើយនេះ បានប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៥២៧គ្រួសារ នៅឃុំឃ្សឹម និងឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។

ជម្លោះដីធ្លី​ដែលរហូតបណ្តាលឲ្យក្រុមយោធាបាញ់រះទៅលើពលរដ្ឋនេះ ​កើតឡើង​ក្រោយ​ពេលដែល​អាជ្ញាធរខេត្ត​ក្រចេះ បានចុះ​ទៅ​ដោះស្រាយ​ជម្លោះដីធ្លីនេះ ​ជូន​ក្រុម​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ កាលពី​ថ្ងៃ​ទី​៧ មីនា ប៉ុន្តែមិនបានជោគជ័យ។ លុះព្រឹកឡើងនៅថ្ងៃទី០៨ខែមីនា ពលរដ្ឋ​ប្រមាណ​៤រយ​នាក់​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​ A នៅ​វេលា​ម៉ោង ៩ព្រឹក រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ ក៏​មាន​ផ្ទុះ​អំពើ​ហិង្សាដោយក្រុមយោធាចំនួន១៥០នាក់ អាវុធគ្រប់ដៃ បាននាំគ្នាបាញ់រះ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋដែលនាំគ្នា​បិទ​ផ្លូវ​ទាំងនោះតែម្តង។

ក្រុមអ្នកភូមិដែលស្ថិតក្នុងហេតុការណ៍នោះផ្ទាល់និយាយថាមន្រ្តីជាន់ខ្ពស់យោធាបានបញ្ជាឲ្យក្រុមទាហានបាញ់ទៅទៅ​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​រឿង​ដីធ្លី បណ្ដាល​ឲ្យ​មនុស្សជាច្រើនស្លាប់ ហើយជាច្រើនទៀតត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យខេត្ត​ក្រចេះ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស