លោក ហ៊ុន សែន បដិសេធសំណើរបស់ លោក សម រង្ស៊ី ក្នុងការចុះចេញពីតំណែង

0
85

លោក ហ៊ុន សែន បដិសេធសំណើរបស់ លោក សម រង្ស៊ី ដែលបានស្នើឲ្យលោកចុះចេញពីតំណែង ដោយសន្ដិវិធី។

លោក ហ៊ុន សែន អះអាងថាជាថ្មីម្ដងទៀតថា លោកនឹងដឹកនាំប្រទេសរយៈពេល១០ឆ្នាំទៅមុខទៀត។

ការប្រកាសរបស់លោកហ៊ុនសែន ធ្វើឡើងនៅចំពោះមុខកម្មករកម្មការិនីជាច្រើននាក់ក្នុងខេត្តកណ្ដាលកាលពីម្សិលម៉ិញ។

លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជាមនុស្សអស់លក្ខណ៍ ដោយសារលោកបានបិទទ្វារមិនព្រមចរចារជាមួយ។

កាលពីដើមសប្តាហ៍នេះលោកសម រង្ស៊ីផ្ញើរសារជាវីដេអូឃ្លីប ផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់លោកថាការវិលមករកតុចរចា ឬមិនចរចា ដើម្បីបញ្ចប់ជម្លោះនយោបាយនោះមិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺ លោក ហ៊ុន សែន មានជម្រើសល្អតែមួយគត់គឺត្រូវចុះចេញពីតំណែង ដើម្បីការពាររូបលោក និងក្រុមគ្រួសារ។

លោក សម រង្ស៊ី អះអាងថាសមាជិកគណបក្សកាន់អំណាចភាគច្រើនមិនពេញចិត្តនិងលោកហ៊ុន សែននោះទេ។ក្រុមអ្នកឃ្លាំមើលនិយាយថា លោក ហ៊ុន សែន មិនអាចចុះចេញដោយសន្ដិវិធីបានទេដោយសារលោកកំពុងប្រើអំណាចផ្តាច់ការ រំលាយគោលការណ៍ប្រជាធិបតេយ្យដើម្បីបន្តក្តោបក្តាប់អំណាចតទៅ មុខទៀត។

ជាងនេះទៅទៀតលោកហ៊ុន សែន កំពុងដឹកនាំបែបមេដឹកនាំនៅប្រទេសកូរ៉េខាងជើងតាមរយៈការលើកបន្តុបទាយាទឬកូនៗរបស់លោកឲ្យឡើងស្នងដំណែងបន្តដើម្បីការពារសុវត្ថិភាព ទ្រព្យសម្បត្តិនិងការពារអំណាច៕