រដ្ឋាភិបាលព្រមានចាត់វិធានការថ្មីមួយទៀតទៅលើលោក សមរង្ស៊ីពីបទក្បត់ជាតិ

0
167

មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌អះអាងថា លោក សម រង្ស៊ីបានប្រព្រឹត្តិអំពើក្បត់ជាតិដែលហ៊ានចុះហត្ថលេខាដោយស្ងាត់ៗកាត់ខេត្តចំនួនបួននៅភាគឥសានឲ្យទៅក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ជាអ្នកគ្រប់គ្រងនៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។

ខេត្តទាំងបួននោះរួមមាន គឺខេតុ្តមណ្ឌលគីរី រតនៈគីរីក្រចេះនិងខេត្តស្ទឹងត្រែង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័កនិងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកគឹម សន្តិភាព ព្រមានថាលោកសម រង្ស៊ីថា កំពុងប្រឈមទៅនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតហើយថា ក្រសួងទាំងពីរកំពុងចាត់ការលើបញ្ហានេះ។

ទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ីនិងមេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញាលោក កុក ក្សកាលពីថ្ងៃទី១៤មេសាឆ្នាំ២០១៣ នោះមិនបានកាត់ខេត្តចំនួន៤ឲ្យទៅវៀតណាមគ្រប់គ្រងនោះឡើយ។

កិច្ចព្រមព្រៀងនោះបានសរសេរថា ប្រសិនបើទៅថ្ងៃខាងមុខគណបក្សសង្រ្គោះជាតិអាចដឹកនាំប្រទេស នោះរដ្ឋាភិបាលនឹងដោះស្រាយបញ្ហារបស់ជនជាតិដើមភាគតិចម៉ុងតាញានៅក្នុងប៉ែកឥសាន្តនៃប្រទេសកម្ពុជា ឲ្យស្របតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិ និងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាថែមទៀត។

លោក សម រង្ស៊ីមានប្រសាសន៍ថា នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត រដ្ឋាភិបាលថ្មីរបស់លោក នឹងធានាសិទ្ធជនជាតិដើមភាគតិចម៉ុងតាញ៉ាឲ្យរស់នៅដោយមានសេរីភាព៕