30 C
Phnom Penh

ស្ថាប័នមានសមត្ថកិច្ចអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជាបើកដំណើរ ឡើងវិញក្រោយពីបានបិទអស់មួយរយៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃកាលពីថ្ងៃច័ន្ទបានសម្រេចអនុញ្ញាតឱ្យអង្គការសមធម៌ កម្ពុជាធ្វើសកម្មភាពឡើងវិញ ក្រោយពីបិទអស់រយៈពេលជិត ៩ខែកន្លងមក។

លិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១២ ខែមីនា បានលើកហេតុផលថា ការអនុញ្ញាតឱ្យអង្គការសមធម៌កម្ពុជាបន្តធ្វើសកម្មភាពរបស់ខ្លួនឡើងវិញ គឺដោយសារតែអង្គការនេះបានបំពេញកាតព្វកិច្ចនានាដែលកំណត់តាមសេចក្ដីជូនដំណឹងរបស់ក្រសួង។

ជាងនេះទៅទៀត ក្រសួងមហាផ្ទៃបានស្នើឱ្យអង្គការមួយនេះត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងលក្ខន្តិកៈរបស់ខ្លួនដែលបានដាក់តម្កល់នៅក្រសួងមហាផ្ទៃ បើមិនដូច្នេះទេ អង្គការនេះនឹងប្រឈមមុខនឹងការបិទសាជាថ្មីទៀត។

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ បានប្រកាសផ្អាកសកម្មភាពអង្គការសមធម៌ដែលធ្វើការតស៊ូមតិក្នុងការការពារសិទ្ធិលំនៅដ្ឋាន ដីធ្លី និងធនធានធម្មជាតិ ដោយអះអាងថា អង្គការនេះធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈរបស់ខ្លួននឹងផ្ទុយពីច្បាប់។

ប្រធានអង្គការសមធម៌កម្ពុជាលោកអៀង វុទ្ធី បានប្រាប់ក្រុមអ្នកសាព័ត៌មានកាលពីថ្ងៃអង្គារថា លោករីករាយនឹងការសម្រេចរបស់រដ្ឋាភិបាល ហើយលោកសន្យាថា នឹងបន្តសកម្មភាពការងាររបស់ខ្លួនឲ្យស្របទៅតាមលក្ខន្តិកៈរបស់ខ្លួន។

រហូតមកទល់ពេលនេះអង្គការមួយចំនួនដែលរដ្ឋាភិបាលកម្ពុជាមិនទាន់បើកឲ្យដំណើរការឡើងវិញរួមមានអង្គការ NDIអង្គការមាតាធម្មជាតិស្ថាប័នវិទ្យុអាស៊ីសេរីនិងកាសែតThe Cambodia daily ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស