28 C
Phnom Penh

តុលាការកំពូលបានសំរេចឲ្យលោកសមរង្ស៊ីមានទោសជាប់គុក ជិត២ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកំពូលកាលពីថ្ងៃពុធម្សិលម៉ិញបានរក្សាការសម្រេចរបស់តុលាការក្រុងភ្នំពេញឲ្យលោកសម រង្ស៊ី មានទោសដដែលពីបទចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាជាអ្នករៀបចំការសម្លាប់លោកបណ្ឌិត កែម ឡីកាលពីឆ្នាំ២០១៦ ដាក់គុកលោក សម រង្ស៊ី ១ ឆ្នាំ ៨ ខែ និងពិន័យជាប្រាក់១០លានរៀលថែមទៀត។

ក្នុងសវនាការ នៅព្រឹកថ្ងៃទី១៤ មីនាប្រធានក្រុមជុំនំុជម្រះ លោកស្រីគិមសត្ថាវីបានទាត់ចោលបណ្ដឹងសារទុក្ខរបស់លោកមេធាវី សំ សុគង់ដោយសារ តុលាការកំពូលបានយល់ព្រមទៅលើសេចក្តី របស់សាលាដំបូងនិងសាលាឧទ្ធរណ៍។

អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុក កាលពីថ្ងៃទី ១០ កក្កដា ២០១៦ គឺថ្ងៃដែលលោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នោះថា ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺជាអំពើភេរវកម្មមួយទៀតដែលរៀបចំឡើងដោយរដ្ឋអំណាច។

រហូតមកទល់ពេលនេះលោកសមរង្ស៊ីមានបណ្តឹងតាមផ្លូវតុលាការ ប្រឆាំងរូបលោកជិត១០បណ្តឹង។

លោកសមរង្ស៊ីតែងអះអាងថាលោកមិនខ្វល់ទៅនឹងការប្តឹងរបស់រដ្ឋាភិបាលប្រឆាំងនឹងរូបលោកនោះទេដោយសារប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាគ្រាន់តែឧបករណ៍នយោបាយរបស់លោកហ៊ុន សែន ប៉ុណ្ណោះ។

តុលាការក្រុងភ្នំពេញកាលពីចុងខែកុម្ភៈកន្លងទៅនេះ បានចេញដីការឹបអូសទ្រព្យសម្បត្តិរបស់លោកសមរង្ស៊ី និងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ជាបណ្ដោះអាសន្នសិនដោយសារលោកចាញ់ក្ដីលោក ហ៊ុន សែន និងលោក ហេង សំរិន កាលពីពេលថ្មីៗនេះ។

មន្ត្រីបក្សប្រឆាំងធ្លាប់ចាត់ទុកវិធានការរបស់តុលាការថា ជារឿងដ៏គួរឲ្យអស់សំណើចដែលលោក ហ៊ុន សែន ខឹងគោ បែរជាមកវាយរទេះបែបនេះទៅវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស