32 C
Phnom Penh

លោកហ៊ុន សែននិងគូកនរបស់លោកបានទៅដល់ប្រទេសអូស្រ្តាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានទៅដល់ប្រទេសអូស្រ្តាលី ហើយកាលពីល្ងាចម្សិលម៉ិញ ស្របពេលដែលពលរដ្ឋខ្មែររាប់រយនាក់កំពុងត្រៀមខ្លួនធ្វើបាតុកម្មដុតទីងមោងជារូបរបស់លោក។

កាលពីថ្ងៃទី១៥ខែមីនាលោកហ៊ុន សែន បានដឹកនាំគណៈប្រតិភូរបស់លោកជាច្រើននាក់ចាកចេញពីកម្ពុជាទៅចូលប្រជុំអាស៊ាន អូស្រ្តាលី នៅក្នុងទីក្រុងស៊ីដនី(Sydney) ស្របពេលដែលពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីរាប់រយនាក់កំពុងរៀបចំផែនការ និងឈុតឆាកនៃការធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកហ៊ុន សែន តាមរយៈការដុតរូបទីងមោងដាក់បណ្តាសារដល់រូបលោក។

កំលាំងរបស់ពលរដ្ឋខ្មែរដែលគ្រោងចេញធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែននៅពេលនេះផ្ទុះឡើងក្រោយពីលោកបានគំរាមតាមវ៉ៃដល់ ផ្ទះចំពោះជនដែលហ៊ានចេញមុខដុតទីងមោងជារូបរបស់លោក។

ទោះជាយ៉ាងណាក៏ដោយ សហគមន៍ខ្មែរក្នុងប្រទេសអូស្រ្តាលីបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសអូស្ត្រាលី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតអំពីឲ្យមានវិធានការផ្លូវច្បាប់លើការគំរាមរបស់លោកហ៊ុនសែន។

ពួកគេបានចោទប្រកាន់លោកហ៊ុន សែនជាមេភេរវករអន្តរជាតិ ដែលបានគំរាមប្រើអំពើហិង្សាមកលើពលរដ្ឋអូស្ត្រាលី។

កាលពីដើមសប្តាហ៍កន្លងទៅនេះ តំណាងរាស្រ្តពីខាងគណបក្សពលករលោកម៉ាក បាត់លើរ៍(Mark Butler) បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីប្រាប់ទៅលោក ហ៊ុន សែន ឲ្យដកការគំរាមវាយបាតុករទៅវិញជាបន្ទាន់ ព្រោះការគំរាមកំហែងបែបនេះ គឺបំពានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអូស្ត្រាលីយ៉ាងធ្ងន់ធ្ងរ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស