26 C
Phnom Penh

វីឌីអូអំពីការចាប់ខ្លួនអ្នកយកព័ត៌មានរបស់អាស៊ីសេរីពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាភិបាល នៃប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ (the Broadcasting Board of Governors) ដែលជាស្ថាប័នឯករាជ្យគ្រប់គ្រងលើរាល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពីសហរដ្ឋអាមេរិកទៅកាន់ពិភពលោកខាងក្រៅដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុនបានចាក់បញ្ចាំងវីឌីអូ អំពីការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានអាស៊ីសេរីពីររូបគឺលោកអ៊ួនឈិននិងលោកយាងសុធារិនហៅ យាងសុជាមេត្តា។

ខ្លឹមសារនៃវីដេអូនោះបានសង្កត់ធ្ងន់ថាការចាប់ខ្លួនអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីរនាក់នោះ គឺជាការគម្រាមកំហែងដល់សេរីភាពសារព័ត៌មាននៅកម្ពុជានិងជាការគម្រាមកំហែងដល់អាយុជីវិតរបស់អ្នកយកព័ត៌មានព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ដែលខិតខំយកព័ត៌មានពិត មកផ្សាយជូនពលរដ្ឋខ្មែរនិងពិភពលោកឲ្យបានដឹងអំពីស្ថានភាពពិតនៅកម្ពុជា។

អតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងពីរនាក់នេះ ត្រូវបានតុលាការឃុំខ្លួនកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទលួចផលិតព័ត៌មានបញ្ជូនមកកាន់សហរដ្ឋអាមេរិក តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។

ប្រសិនបើតុលាការរកឃើញកំហុស អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ។

រហូតមកទល់ថ្ងៃសុក្រនេះអ្នកទាំងពីរបានជាប់ក្នុងពន្ធនាគារព្រៃសជាងបួនខែហើយ។

ស្ថាប័នវិទ្យុអាស៊ីសេរីនិងតំណាងរាស្រ្តសហរដ្ឋធ្លាប់បានទាមទារឲ្យ អាជ្ញាធរកម្ពុជាដោះលែងពួកគេដោយគ្មានលក្ខខណ្ឌឲ្យមានសេរីភាពឡើងវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស