29 C
Phnom Penh

លោក ជុនច័ន្ទបុត្រនៃវិទ្យុអាស៊ីសេរីបានបដិសេធថាលោកមិនមែន ជាចារកម្មធ្វើការឲ្យលោក ហ៊ុន សែន ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធានរបស់វិទ្យុអាស៊ីសេរីផ្នែកខេមរៈភាសាលោក ហួត វុទ្ធី ហៅ ជុនច័ន្ទបុត្របានបដិសេធជាខ្លាំងចំពោះការលាបពណ៌របស់លោក ហ៊ុន សែនមកលើរូបលោក ដែលថាលោកជាជនបង្កប់ធ្វើការងារខាងចារកម្មឲ្យគណបក្សប្រជាជនកម្ពុជានោះ។

វិទ្យុអាស៊ីសេរីបានដកស្រង់សំដីលោកហួត វុទ្ធីហៅជុន ច័ន្ទបុត្រចុះផ្សាយកាលពីថ្ងៃសុក្រថាបានជំរុញឲ្យលោកហ៊ុន សែន ត្រូវមានសេចក្តីក្លាហានចូលរួមក្នុងកម្មវិធីវេទិការអ្នកស្តាប់វិទ្យុអាស៊ីសេរី ដែលធ្វើឡើងរៀងរាល់សប្តាហ៍ ហើយដាក់បង្ហាញភស្តុតាងទាំងអស់ដែលលោកមាននោះឲ្យសាធារណៈជនបានដឹងតែម្តងទៅ។

លោកបានហៅការប្រឌិតលាបពណ៌របស់លោកហ៊ុន សែន គឺជារឿងដ៏គួរឲ្យអស់សំណើច។

ការអំពាវនាវរបស់លោកហួតវុទ្ធីហៅជុនច័ន្ទបុត្រ ធ្វើឡើងក្រោយពីលោកហ៊ុន សែន បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសអូស្រ្តាលីថាកាលពីម្សិលម៉ិញថាលោកជុនច័ន្ទបុត្រ បានជួបជាមួយលោកឧត្តមសេនីយ៍ឯកម៉ៅ សុផាន់មេបញ្ជាការកងពលតូចលេខ៧០ និងលោកហ៊ុនម៉ាណែតកូនប្រុសរបស់លោកហ៊ុន សែន ដើម្បីឲ្យពួកគេការពារសុវត្ថិភាពលោកកុំឲ្យមានការបាញ់សម្លាប់ដូចលោកបណ្ឌិតកែម ឡីដែលធ្វើឡើងដោយភា្នក់ងារចារកម្មរបស់អាមេរិក។

លោកហ៊ុន សែនបានព្រមានថាប្រសិនបើលោកជុនច័ន្ទបុត្រចង់តទល់ជាមួយលោក នោះលោកនឹងបញ្ចេញព័ត៌មានទាំងអស់ឲ្យសាធារណៈជនបានដឹងតែម្តង។

លោកបានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកថាលោកជុនច័ន្ទបុត្រដែលពូកែខាងការរិះគន់លោកនោះគឺជាមនុស្សដែលធ្វើការឲ្យលោកទៅវិញ។

រហូតមកទល់ពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុននៅមិនទាន់មានប្រតិកម្មអ្វីនោះទេជុំវិញការចោទប្រកាន់របស់លោកហ៊ុន សែន ដែលថាអាមេរិកនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី នោះ។

ប៉ុន្តែមហាជនទូទៅបានចោទប្រកាន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន នេះហើយជាអ្នកនៅពីក្រោយឃាតកម្មលោកកែម ឡី ដោយសារតែអ្នកវិភាគដ៏ល្បីល្បាញរូបនេះគឺជាអ្នករិះគន់ឥតសំចៃទៅលើរដ្ឋាភិបាលកម្ពុជានោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស