38 C
Phnom Penh

ពលរដ្ឋខ្មែរបាននាំគ្នាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ខណៈមនុស្សមួយចំនួនទៀត​ស្វាគមន៍លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីប្រមាណជាង៣រយនាក់កាលពីថ្ងៃសុក្របាននាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន ដែលមានវត្តមានក្នុងទីក្រុងសីដនី (Sydney) ខណៈលោកកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី។

នៅក្នុងបាតុកម្មកាលពីថ្ងៃសុក្រក៏ មានតំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរលោកហុង លីមនិង អ្នកស្រីប៊ូ រចនាភរិយារបស់លោកបណ្ឌិតកែម ឡីចូលរួមដែរ។

ពួកគេបាននាំគ្នាស្រែក ថ្កោលទោសលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការរម្លាយគណបក្សសង្គ្រោះជាតិចាប់ខ្លួនមេដឹកនាំបក្សសង្គ្រោះជាតិលោកកឹមសុខាបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអង្គការសង្គមស៊ីវិលជាដើម។

ពួកគេក៏បានទាមទារឲ្យលោកហ៊ុន សែន បង្វែរស្ថានការវិលមករកភាពប្រក្រតីវិញតាមរយៈការដោះលែងលោកកឹម សុខា លុបចោលការរំលាយគណបក្សសង្គ្រោះជាតិដោះលែងអ្នកទោសនយោបាយទាំងអស់និងបើកឲ្យមានបរិយាកាសបោះឆ្នោតដោយ សេរី ត្រឹមត្រូវនិងយុត្តិធម៌។

ទោះបីជាមានក្រុមអ្នកធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែន ក្នុងប្រទេសអូស្រ្តាលីក៏ដោយប៉ុន្តែក៏មានក្រុមអ្នកគាំទ្រលោកហ៊ុន សែន បានចេញមុខព្រោងព្រាតស្រែកស្វាគមន៍លោកហ៊ុន សែន។

តំណាងរាស្ត្រ អូស្រ្តាលីដើមកំណើតខ្មែរលោកហុង លីម ធ្លាប់លាតត្រដាងថាក្រុមអ្នកចូលរួមគាំទ្រលោកហ៊ុន សែន នោះមានការជួលក្នុងតំលៃ៦រយដុល្លារក្នុងម្នាក់ៗនិងការទទួលដោយឥតគិតថ្លៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស