26 C
Phnom Penh

អង្គការខ្មែរអាមេរិកាំងអះអាងថាព្រឹទ្ធិសភាអាមេរិកនឹងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជានៅខែមេសា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្រោយជំនួបជាមួយស្ថាប័នព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃសុក្រអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងអះអាងថាខ្លួនបានជួបជាមួយលោក ប៊ិន ខាឌិន(Ben Cardin)សមាជិកព្រឹទ្ធសភាផ្តោតជាសំខាន់លើ សេចក្តីព្រាងច្បាប់ព្រឹទ្ធិសភាលេខ២៤ ១២ ស្តីពី «ការដោះដូរលើការវិនិយោគទុននិងការទទួលខុសត្រូវពីកម្ពុជា»។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងលោកទូច វិបុល អះអាងថាច្បាប់នេះមានសារ:សំខាន់ណាស់ ហើយសង្កត់ធ្ងន់ទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកបន្តថាលោកបានជំរុញឲ្យមានការផ្អាកពន្ធនាំចូលផលិតផលកាត់ដេរពីកម្ពុជា ហើយដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញស្តារដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទ្បើងវិញ។

អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង ក៏បានស្នើឲ្យបណ្តាប្រទេសទាំងឡាយដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែន ដែលកំពុងតែរំលោភច្បាប់កំពូលរបស់រដ្ឋ។

កាលពីចុងឆ្នាំ២០១៧សមាជិកព្រឹទ្ធសភាអាមេរិកាំងគឺលោកចនម៉ាកឃែនJohnMaCainនិងលោកឌីកឌឺប៊ិន(Dick Durbin) ក៏ធ្លាប់បានជំរុញឲ្យក្រសួងរតនាគាររបស់អាមេរិក ពិចារណាក្នុងការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ពុករលួយខ្មែរ ទាំងឡាយដែលកំពុងដាក់តម្កល់នៅបរទេសដែរ។

ពួកគេអះអាងថារដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) គួរតែចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីដាក់ទណ្ឌកម្មដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ទាំងអស់ដែលបានចូលរួមរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស