31 C
Phnom Penh

កម្ពុជា និងចិនចាប់ផ្តើមសមយុទ្ធយោធាដែលមានឈ្មោះថានាគមាស ជាមួយយោធាចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជានិងចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយដែលមានឈ្មោះថានាគមាសក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃសៅរ៍។

សមយុទ្ធយោធារួមគ្នានេះផ្តោតសំខាន់ទៅលើការប្រឆាំងអំពើភេរវកម្ម និងប្រតិបត្តិការមនុស្សធម៌។

សមយុទ្ធយោធានេះបានបង្ហាញនូវការរឹតបន្តឹងចំណងមេត្រីភាពរវាងកម្ពុជានិងចិនបន្ថែម ខណៈដែលទំនាក់ទំនងកម្ពុជានិងអាមេរិកបានធ្លាក់ចុះខ្លាំងដោយសារលោកហ៊ុន សែន បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

អគ្គមេបញ្ជាការយោធាកម្ពុជាប៉ុល សារឿននិង មេបញ្ជាការយោធាចិន លោកចាំងជៀន(Zhang Jian) បានបើកកម្មវិធីសមយុទ្ធយោធាដែលមានឈ្មោះនាគមាសឆ្នាំ ២០១៨ដែលមានយោធាខ្មែរចំនួន ២៨០ និងយោធាចិនចំនួន ២១៦នាក់ចូលរួម។

សមយុទ្ធយោធានេះ គឺដើម្បីរំលឹកខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារព័ត៌មាន(Reuters)ដកស្រង់សំដីរបស់លោកប៉ុល សារឿន ចុះផ្សាយថាកម្ពុជាបានទទួលផលប្រយោជន៍ជាច្រើនពីប្រទេសចិន។

លោកបន្តថាពាណិជ្ជកម្មនិងទេសចរណ៍ចិនកំពុងនាំមុខគេនៅកម្ពុជា ដែលនាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍ទៅមុខ។

កម្ពុជានិងចិនបានធ្វើសមយុទ្ធយោធាជាលើកដំបូងកាលពីឆ្នាំ ២០១៦។

មួយឆ្នាំក្រោយមកកម្ពុជាបានសម្រេចផ្អាកសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដោយយកលេសថាកម្ពុជាកំពុងជាប់រវល់ការពារបោះឆ្នោត។

ជាការឆ្លើយតបសហរដ្ឋអាមេរិកកាលពីដើមឆ្នាំ ២០១៨ បានសម្រេចផ្អាកជំនួយយោធា និងសេដ្ឋកិច្ចទាំងស្រុងដល់កម្ពុជាដោយសាររដ្ឋាភិបាលរបស់លោកហ៊ុន សែនបានចាប់មេដឹកនាំបក្សសង្គ្រោះជាតិ និងរំលាយគណបក្សប្រឆាំងជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស