26 C
Phnom Penh

ពលរដ្ឋខ្មែរ-អូស្រ្តាលីបាននាំគ្នាដុតទីមោងជារូបលោក ហ៊ុន សែន ពេលលោកមានវត្តមានក្នុងប្រទេសអូស្រ្តាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលីចំនួនជាង១ពាន់នាក់ មកពីបណ្តារដ្ឋផ្សេងៗនៃប្រទេសនេះ បាននាំគ្នាដុតទីងមោងដាក់បណ្តាសារដល់លោកហ៊ុន សែនដើម្បីឆ្លើយតបទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ភាពខឹងសម្បាររបស់ប្រជាពលរដ្ឋខ្មែរទាំងនេះកើតឡើងក្រោយពីលោកហ៊ុន សែន បានគំរាមតាមវ៉ៃដល់ផ្ទះចំពោះជនណាដែលហ៊ានដុតទីងមោងជារូបរបស់លោក។

ចំណែកពលរដ្ឋខ្មែរក្នុងទីក្រុងហ្វីឡាឌែលហ្វា (Philadelphia) សហរដ្ឋអាមេរិកឯណេះវិញក៏បាននាំគ្នាដុតទីងមោងជារូបរបស់លោកហ៊ុន សែនដែរ។

នៅមុនការដុតនេះបន្តិចពួកគេបាននាំគ្នា ធ្វើពីធីសំរក់ឈាមដាក់បណ្តះសារដល់លោកហ៊ុន សែន និងក្រុមគ្រួសាររបស់លោកទាំងអស់ដែលពួកគេចាត់ទុកថាជាត្រកូលលក់ ជាតិនិងជាត្រកូលដែលសាងនូវបទឧក្រិដ្ឋកម្មខ្នាតធំជាច្រើន។

ក្រុមប្រជាពលរដ្ឋបាននាំគ្នាស្រែកថ្កោលទោសលោកហ៊ុន សែនដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការរម្លាយគណបក្សសង្គ្រោះជាតិចាប់ខ្លួនមេដឹកនាំបក្សសង្គ្រោះជាតិលោកកឹមសុខាបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអង្គការសង្គមស៊ីវិលជាដើម។

ពួកគេក៏បានទាមទារឲ្យលោកហ៊ុន សែន បង្វែរស្ថានការវិលមករកភាពប្រក្រតីវិញតាមរយៈការដោះលែងលោកកឹម សុខា លុបចោលការរំលាយគណបក្សសង្គ្រោះជាតិដោះលែងអ្នកទោសនយោបាយទាំងអស់និងបើកឲ្យមានបរិយាកាសបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស